
ថ្ងៃអង្គារ១១រោច ខែពិសាខ ព.ស.២៥៦០ ត្រូវនិងថ្ងៃទី៣១ ខែឧសភា គ.ស.២០១៦ សម្ព័ន្ធ សណនិស្សិត-¬និស្សិតខ្មែរកម្ពុជាក្រោម បានដឹកនាំដោយព្រះប្រធាន សឺន សុផារិន្បាននិមន្តទៅធ្វើបេសកកម្មនៅព្រះរាជាណាចក្រថៃ។ ថ្ងៃទី១ មិថុនា ព្រះប្រធាន និងសហការីទាំងអស់បាននិមន្តទៅសួរសុខទុក្ខសមណនិស្សិតខ្មែរកម្ពុជាក្រោម ដែលកំពុងបន្តការសិក្សានៅព្រះរាជាណាចក្រថៃ ឱ្យ និមន្តមកជួបជុំនៅវត្ត ភយ៉ម វេលាម៉ោង៩ព្រឹក លុះទទួលភត្តថ្ងៃត្រង់ហើយក៏បាននិមន្តទៅសួរសុខទុក្ខសមណនិស្សិតដែលកំពុងស្នាក់បន្តការសិក្សានៅសាលា ចូឡាឡុងកន។ ព្រះប្រធានបានមានសង្ឃ ដិកាផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនៃសម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោមនៅព្រះរាជាណាចក្រថៃ ឱ្យជួយមើលការខុសត្រូវដល់សមណនិស្សិតដែលបាននិមន្តមកថ្មីៗផង ព្រោះខ្លាចមានការខ្វះខាតនិងជួបនូវទុក្ខលំបាកផ្សេងៗ ដែលយើងមិនអាចនឹកស្មានដល់។ នៅថ្ងៃទី២ មិថុនា បានចូលរួមជួបជុំជាមួយលោកម៉ៅ មុនី ដែលអញ្ជើញមកពីសហរដ្ឋអាមេរិក ដើម្បីជួបជុំសំណេះសំណាលគ្នាស្វែងរក ដំស្រាយមួយដែលខ្មែរក្រោមយើងបានជួបប្រទះ គាត់ក៏បានផ្តល់នូវគំនិតៗល្អមួយចំនួនសម្រាប់ខ្មែរក្រោមយើងផងដែរ។ ថ្ងៃទី៣ ខែឆ្នាំដដែល ក៏បានចូលរួមធ្វើសន្និសីទជាមួយលោក បណ្ឌិត Joshua Cooper ដែលតំណាងឱ្យអង្គការសហប្រជាជាតិ កម្មវិធីនេះបានប្រារព្ធឡើងនៅសកលវិទ្យាល័យ ធម្មសាស្ត្រ ក្រោមប្រធានបទស្តីពី ផែនការណ៍១៧ចំណុចរបស់អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្បន៍ក្នុងប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍នេះ ហើយគាត់ក៏បានលើកឡើងពីប្រទេសមួយចំនួនដែលបានរំលោភនូវសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ហើយសន្និសីទនេះ បានចាប់ពីម៉ោង ៩:៣០នាទីព្រឹក រហូលដល់ម៉ោង ៦:០០នាទីល្ងាច សមាសភាពចូលចូលរួមមាន លោក ម៉ៅ មុនី អនុប្រធានទី២សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក មកពីសហរដ្ឋអាមេរិក តំណាងសមគមខ្មែរក្រោមនានានៅកម្ពុជា ប្រជាពលរដ្ឋខ្មែរក្រោមមួយចំនួននៅព្រះរាជាណាចក្រថៃ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមនៅព្រះរាជាណាចក្រកម្ពុជា សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរក្រោមនៅព្រះរាជាណាចក្រថៃ ប្រជាជនឡាវ ពិលីភីន និងថៃជាដើម។ ដោយៈ ukkbs