ឈរឱ្យចំចំណុចកណ្តាល

នៅក្នុងសង្រ្គាមនៃជីវិត អ្នកប្រាកដជាជួបប្រទះនឹងឧបស័គ្គជារឿយៗមិនខានឡើយ។ ឧបស័គ្គ មានសភាពធ្ងន់ធ្ងរស្ទើរតែមិនអាចដោះស្រាយបាន។ ប៉ុន្តែទោះយ៉ាងណាក្តី បញ្ហាអ្វីក៏កន្លងផុតទៅអស់ដែរ។ ដូចនេះ អ្នកពិតជាស្ថិតនៅចំណុចកណ្តាលនៃសកលលោកយើងនេះហើយ។ ចូរគិតគូរពីខ្លួនឯងជាមុន បន្ទាប់មកគ្រួសារ មិត្តភក្តិ ញាតិជិតខាង អ្នកក្រោមឱវាទ និងបន្ទាប់មកទៀតគឺសង្គមជាតិទាំងមូល។ ប៉ុន្តែ ចូរចៀសវាងការជួយពិភពលោកទាំងមូល មកធ្វើជាលេសចំពោះការខកខាន មិនបានយកចិត្តទុកដាក់ និងមើលការខុសត្រូវពីគ្រួសារខ្លួនឯងឱ្យ សោះ។ ចូរកុំអនុសញ្ញត្តិឱ្យអ្នកដទៃមកបង្ខំ ឬគៀបសង្កត់ខ្លួនឱ្យធ្វើអ្វីមួយមុនពេលដែលខ្លួនអាចគិតឃើញថាកិច្ចការនោះត្រឹមត្រូវ ឬក៏អត់បានឡើយ។ ចំណុចសំខាន់បំផុតគឺ “ ឪពុកដ៏ល្អមួយរូប គឺជាឪពុកដែលស្រឡាញ់ម្តាយរបស់កូនៗទាំងអស់នោះពិតប្រាកដ”។

សារជាថ្មីម្តងទៀត អ្នកជាផ្នែកតូចមួយនៃសាកលលោកដ៏ធំធេងនេះ។ អ្នកជាអ្វីដែលសាកលលោកនេះត្រូវការ ហើយក៏អាចជាអ្វីដែលសាកលលោកមិនត្រូវការដែរ។ ដូចនេះគួររក្សាភាពស្ងាត់ស្ងៀម និងតុល្យភាពក្នុងខ្លួន ស្វែងយល់គ្រប់វិនាទីទាំងអស់។ ចូរឈរឱ្យចំចំណុចកណ្តាលរវាងខ្លួនឯង គ្រួសារ អ្នកជុំវិញខ្លួន និងពិភពលោកទាំងមូល។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៣៣)

Leave a Reply

Your email address will not be published.