ចេះមិនព្រមធ្វើ

– អ្នកចេះៗត្រឹមតែវាចា
– រងចាំតែថាមិនដែលធ្វើ
– អ្នកចេះខ្លះទៀតមិនអើពើ
– លុះឃើញគេធ្វើចាំថាស្តី។
– អ្នកចេះមានច្រើនៗប្រការ
– បើចេះតែថាចេះធ្វើស្អី
– ចេះហើយមិនធ្វើប្រឌិតឆ្នៃ
– ចេះនាំចង្រៃដល់អ្នកធ្វើ។
– អ្នកចេះខ្លះទៀតចង្អៀតចិត្ត
– ចេះហើយប្រឹងបិតអ្នកចេះស្ទើរ
– អ្នកចេះតិចតូចខំផ្តូចធ្វើ
– អ្នកចេះច្រើនមើល៍ទម្លាក់ទោស។

Leave a Reply

Your email address will not be published.