ចេះបង្កើតបរយាកាសរីករាយ

នៅក្នុងជីវិតរបស់មនុស្សគ្រប់រូប ភាពប៉ិនប្រសប់ក្នុងការនិយាយកំប្លែង ការសើចសប្បាយប្រកបដោយសុភមង្គល ស្នាមញញឹម និងការប៉ិនប្រសប់ក្នុងការបង្កើតបរយាកាសរីករាយ គឺពិតជាមានតម្លៃបំផុត។ ចង់ធ្វើជាមនុស្សដែលពូកែបង្កើតបរិយាកាសរីករាយ ចូរនិយាយរឿងកំប្លែងឱ្យបានញឹកញាប់។ ព្យាយាមនិយាយរឿងកំប្លែងដោយត្រាប់តាមអ្នកកំប្លែងអាជីពដែលអ្នកចូលចិត្ត ឬមិត្តភក្តិដែលចេះកំប្លែង។

ក៏ប៉ុន្តែជានិច្ចកាល ចូរកុំភ្លេចថារឿងកំប្លែងល្បីៗមួយចំនួនអាចធ្វើឱ្យធ្លាក់តម្លៃដល់ខ្លួនយើង ដូច្នេះ ត្រូវប្រកាន់ខ្ជាប់នូវពាក្យពេចន៍ពិរោះ ស្រទន់ សមរម្យតាមគតិយុត្តិ។ នេះមានន័យថា អ្នកគួរដកស្រង់តែគំនិតដែលបង្កប់អត្ថន័យកំប្លែងជាសកលបានហើយ។

នៅក្នុងជីវភាពការងារប្រចាំថ្ងៃដែលឆ្ពោះទៅរកជោគជ័យរបស់អ្នក អ្នកអាចជួបប្រទះបញ្ហាមួយចំនួនដូចជា ការនិយាយខុសឆ្គងជាដើម។ យ៉ាងណាក៏ដោយ នេះជាឱកាសមួយដែលអ្នកអាចបង្វែរប្រការនេះឱ្យក្លាយទៅជាបរិយាកាសដ៏រីករាយមួយ ដែលអាចជួយកាត់បន្ថយភាពតឹងក្នុងចិត្តបាន។ ដូចនេះ កំហុសឆ្គងបែបនេះមិនមែនជាបញ្ហាទៀតឡើយ។ ផ្ទុយទៅវិញ វាជាចំណុចផ្តើមនៃការប្តូរបរិយាកាសតាមទេព្យកោសល្យដ៏ពិសេសរបស់អ្នកទៅវិញទេ។

អាស្រ័យហេតុនេះ ចូរធ្វើខ្លួនឱ្យរាក់ទាក់។ គំនិតបង្កើតបរិយាកាសរីករាយ និងបន្ថែមភាពពេញចិត្ត និងចូលចិត្តពីអ្នកដទៃកាន់តែច្រើនឡើង។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៣៩)

Leave a Reply

Your email address will not be published.