គ្រប់គ្រងជម្លោះ

ចូរប្រកាន់យកអារម្មណ៍ឱ្យស្ងៀមស្ងាត់ និងមិនរវើរវាយ។ ត្រៀមខ្លួនឆ្លើយតបនឹងកំហឹងរបស់អ្នកដទៃដែលកំពុងតែពុះកញ្ជ្រោល។ ជ្រើសរើសផ្លូវថា តើត្រូវយល់ស្រប អនុគ្រោះ ប្រឈមមុខ ឬក៏ចៀសវាងឱ្យផុត?។ តើមួយណានាំប្រយោជន៍ខ្ពស់បំផុតសម្រាប់ខ្លួនអ្នក ហើយមួយណានាំប្រយោជន៍ល្អបំផុតសម្រាប់អ្នកក្រៅដែលខ្លួនការពារ។ ប៉ុន្តែអ្នកពិតជាជ្រាបហើយថា ការឈ្លោះប្រកែកគ្នាញឹកញាប់ពេកនាំភាគីម្ខាងទៀតកាន់តែមានចិត្តប្រឈមមុខខ្លាំងឡើងៗ ហើយប្តេជ្ញាយកឈ្នះលើអ្នកឱ្យបាន។ ដូច្នេះ “គោលការណ៍សកម្ម” សូមទូន្មានថា បើសិនជាអ្នកខឹងក៏ខឹងទៅចុះ ប៉ុន្តែចូរកុំផ្តោតការយកចិត្តទុកដាក់លើវាឱ្យសោះ ព្រោះវាអាចនាំឱ្យយើងធ្វើអ្វីដែលនាំឱ្យខាតបង់ប្រយោជន៍យ៉ាងច្រើនបំផុត។ បើអាច ចូរព្យាយាមប្រើចិត្តសណ្តោស និងសប្បុរសជាអាវុធទល់នឹងកំហឹង។ ជំនួសពាក្យសំដីគំហកបោកបាចដោយសំដីស្រទន់ទប់ទល់រាល់ការគំរាមកំហែង  ដោយការប្រើជំនឿលើខ្លួនឯងប្រកបដោយសន្តិភាព។ និយាយតែ អ្វីដែលត្រឹមត្រូវ និងបង្កប់ដោយភាពស្មោះត្រង់។ ចៀសឱ្យផុតនៅការនិយាយបំផ្លើសភូតកុហក។ លះបង់ចោលឱ្យអស់នូវកំហឹងក្នុងខ្លួន ដោយជំនួសមកវិញនូវទឹកចិត្តស្រស់ថ្លា។ វាយប្រហារទល់នឹង ពាក្យសំដី មិនមែនទល់នឹងម្ចាស់ពាក្យសំដីឡើយ។

ចូរចងចាំថា មិត្តភាពដ៏យូរអង្វែង វាប្រសើរជាងភាពមិនចុះសំរុងរយៈពេលខ្លីឆ្ងាយណាស់។ ធ្វើជាអ្នកបង្កើតសន្តិភាពដ៏សកម្ម ធ្វើជាស្ពាននៃការយល់យោគគ្នា និងការយល់ចិត្តគ្នា។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី២៣)

Leave a Reply

Your email address will not be published.