ចូរចៀសវាងគំនិតដែលថាៈ
√ អ្នកត្រូវស្រែកខ្លាំងៗ ឬត្រូវអត់អាហារ ដើម្បីឱ្យបានភាពជោគជ័យ។
√ អ្នកត្រូវការប្រាក់ច្រើន ដើម្បីអាចផ្តើមធ្វើជំនួញបាន។
√ អ្នកត្រូវការដំណេកលើសពី៨ម៉ោងក្នុងមួយថ្ងៃ។
√ អ្នកត្រូវការគ្រូបង្វឹកដ៏ពូកែផ្ទាល់ខ្លួន ដើម្បីបង្ហាញអ្នកពីរបៀបហាត់ប្រាណ។
√ អ្នកត្រូវការវិញ្ញាបនប័ត្រកំរិតឧត្តមសិក្សា ដើម្បីដឹកនាំជីវិតឱ្យបានជោគជ័យ។
√ អ្នកត្រូវការរយៈពេលដល់ទៅ៤០ ទៅ ៥០ឆ្នាំ មុនពេលអ្នកអាចចូលនិវត្តន៍បាន។
√ អ្នកត្រូវការកាយសម្បទាមាំមួនជាពិសេស ដើម្បីហាត់ការ៉ាតេឱ្យបានខ្សែក្រវ៉ាត់ខ្មៅ។
√ អ្នកត្រូវការពេលវេលា និងធនធានច្រើន ដើម្បីអាចជួយអ្នកដទៃបាន។
√ អ្នកត្រូវនិយាយរិះគន់ឱ្យបានច្រើនជាងការនិយាយស្ងើចសរសើរ។
√ ពិភពលោកនេះជំពាក់អ្នកអ្វីមួយ។
“គោលការណ៍សកម្ម” សូមទូន្មានថា អ្នកគួរចៀសវាងឱ្យបាននូវគំនិតទាំងអស់នេះ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៦៩ ដោយៈ ជុំ សមវាសនា)