គួរយល់ពីសេចក្តីក្លាហានឱ្យបានច្បាស់

មានចំណុចខុសប្លែកពីគ្នាម្យ៉ាងពីសេចក្តីក្លាហានខាងរាងកាយ និងសេចក្តីក្លាហានខាងផ្លូវចិត្ត ។ ប្រសិនបើអ្នកទទួលបានខ្សែក្រវ៉ាត់ខ្មៅខាងផ្នែកការ៉ាតេ អ្នកអាចទទួលបានការស្ងើចសរ សើរថា មានសេចក្តីក្លាហានខាងផ្នែករាងកាយ ហើយការស្ងើចសរសើរនោះអាចមានតែម្តងគត់ គឺនៅពេលដែលគេប្រគល់ខ្សែក្រវ៉ាត់នោះឯង។ មន្ត្រីនគរបាល មន្រ្តីពន្លត់អគ្គីភ័យ ឬក៏នាយទាហានអាចតម្រូវឱ្យមានសេចក្តីក្លាហាន ប៉ុន្តែសេចក្តីក្លាហាននោះមិនតម្រូវឱ្យប្រើប្រាស់ជារៀងរាល់ថ្ងៃឡើយ។

សេចក្តីក្លាហានផ្លូវចិត្តចាំបាច់ត្រូវមានស្ទើរគ្រប់ពេលវេលាទាំងអស់។ សេចក្តីក្លាហានផ្លូវចិត្ត គឺមានន័យថា ជាការពុះពារនឹងកិច្ចការដ៏លំបាកៗប្រកបដោយជំនឿ ហើយវាកើតមានចំពោះគ្រប់ៗគ្នាទាំងអស់ មិនចាំបាច់តែបុគ្គលដែលមានឈ្មោះល្បីល្បាញអ្វីឡើយ។ សេចក្តីក្លាហានផ្លូវចិត្តអាចជាការអត់ធ្មត់ទល់នឹងចិត្តចង្អៀតចង្អល់ ការរើសអើង ភាពអយុត្តិធម៌ និងការគំរាមកំហែងដោយប្រើអំណាចជាដើម។ សេចក្តីក្លាហានផ្លូវចិត្ត គឺជាការប្រកាន់ខ្ជាប់នូវភារកិច្ចដែលតម្រូវឱ្យប្រឹងប្រែងអស់ពីសមត្ថភាពមួយ ដើម្បីភាពត្រឹមត្រូវ បើទោះជាត្រូវប្រឈមមុខនឹងការលំបាកយ៉ាងណាក៏ដោយ។ សេចក្តីក្លាហានផ្លូវចិត្ត អាចបង្កប់នូវសណ្តាននិត្តសណ្តោសប្រណីផងដែរ។

ចូរពិនិត្យតាមដានមើលអ្នកដែលមានជម្ងឺធ្ងន់ធ្ងរផ្នែករាងកាយ ឬក៏វិបត្តិផ្លូវចិត្តជាទម្ងន់អ្នកពិតជាមើលឃើញនូវសេក្តីក្លាហានទាំងពីរប្រភេទនេះជាប្រចាំថ្ងៃជាពុំខានឡើយ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៦៤ ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.