មុនស្លាប់ប្រយុទ្ធ គិតជាតិជាធំ មិនអាចធ្វើខ្ញុំ
បម្រើពួកខ្មាំង ពូជយើងពូជខ្មែរ ជាពូជចម្បាំង
មិនអាចក្រោមខ្មាំង ឈ្លានពានទឹកដី។
ខ្មែរលើខ្មែរក្រោម បានបាត់ទៅហើយ កណ្ដាលនៅឡើយ
មិនត្រូវធ្វើហី ត្រូវរួមសាមគ្គី សង្គ្រោះដែនដី
ឲ្យមានសេរី រស្មីក្នុងដៃ។
បើមិនតបត ត្រដរទៅមុខ ចាញ់ល្បិចទំនុក
ត្រឹមសុខកាឡៃ សុខនេះមិនថេ មិនពិតក្នុងដៃ
សុខត្រឹមចោរច្នៃ បន្លំភ្នែកញាតិ។
ច្នោះត្រូវត្រៀមចិត្ត ប្រយុទ្ធអង់អាច ដើម្បីអំណាច
ខ្មែរម្ចាស់ទាយាទ ស័្មគ្រស្លាប់អង្គប្រាណ មិនឲ្យស្លាប់ជាតិ
ស្លាប់ខ្លួនកើតទៀត ទុកជាតិជាធំ ៕
ដោយ លឹម រង្សី