
នៅព្រឹកថ្ងៃសៅរ៍ទី០៤ ខែមិថុនា ឆ្នាំ២០១៦ គណៈកម្មការ សមាជិក សមាជិកានៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បាននិមន្ត និងអញ្ជើញចូលរួមជាមួយអង្គការសមាគមខ្មែរកម្ពុជា ក្រោមទាំងអស់នៅកម្ពុជា ដើម្បីប្រារព្ធពិធីបុណ្យខួបទី៦៧ឆ្នាំ ថ្ងៃដែលបារាំងបានកាត់ទឹកដីកម្ពុជាក្រោម ឲ្យយួនគ្រប់គ្រងដោយខុសច្បាប់កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ រហូតដល់បច្ចុប្បន្ន។ ពិធីបុណ្យនេះ បានរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្ដពោធិយារាម ហៅវត្ដចាស់ ក្នុងភូមិ១ សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់នៃព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តំណាង គណបក្សសង្គ្រោះជាតិ តំណាងអង្គការសមាគម ខ្មែរកម្ពុជាក្រោមនានានៅកម្ពុជា ក្រុមយុវជន អ្នកកាសែតជាតិ និងអន្តរជាតិ ព្រះសង្ឃ និងពុទ្ធបរិ ស័ទចូលរួមជាង ១៥០០ អង្គ/នាក់។
អង្គការសមាគមខ្មែរកម្ពុជាក្រោមទាំងអស់នៅកម្ពុជា តែងតែប្រារព្ធទិវាកាន់ទុក្ខនេះជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០០មក។ ប៉ុន្តែដោយឡែកឆ្នាំ២០១៦នេះ មានមនុស្សម្នាចូលរួមយ៉ាងច្រើន នេះក៏ដោយសារបច្ចុប្បន្នមានយុវជនកូនខ្មែរស្នេហាជាតិដែលនៅគ្រប់ទិសទី សម្ព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា និងក្រុមយុវជនខ្មែរជាច្រើនទៀតមានការយល់ដឹងអំពីពង្សាវតាររបស់ខ្លួនកាន់តែច្បាស់ យុវជនទាំងនោះ បានចូលរួមធ្វើការផ្សព្វ ផ្សាយចែករំលែកយ៉ាងសកម្ម អំពីអត្តសញ្ញាណ ដែលមានទំនាក់ទំនងរវាងខ្មែរនិងខ្មែរកម្ពុជាក្រោម តាំងពីប្រវត្តិសាស្រ្ត ទំនៀមទម្លាប់ វប្បធម៌ ប្រពៃ ណី ការលើកទង់ខ្មែរកម្ពុជាក្រោមធំៗពាក់អាវយឺតដាក់រូបសញ្ញាទង់ផែនទីខ្មែរកម្ពុជាក្រោម គូររូបទង់ដោយផ្ទាល់ដៃ និងបិទទង់ខ្មែរក្រោមលើថ្ពាល់ លើអាវព្រមទាំងបានសរសេរជាពាក្យស្លោកលើបដាថា ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោមជាខ្មែរតែមួយ។
ឯកឧត្តម ថាច់ សេដ្ឋា នាយកប្រតិបតិ្តស ហគមន៍ខ្មែរកម្ពុជាក្រោម បានឡើងសំដែងសុន្ទរកថាទាក់ទងនឹងអាណានិគមនិយមបារាំងបានផ្ទេរសិទ្ធិកាន់កាប់ទឹកដីខ្មែរក្រោមឱ្យទៅយួនគ្រប់គ្រងបន្ត និងភាពលំបាកក្នុងការសុំធ្វើបុណ្យរលឹកខួបថ្ងៃបាត់បង់ទឹកដីនេះពីអាជ្ញាធរផងដែរ។
លោក ខឿន វិរ៉ាត់ តំណាងសម្ព័ន្ធយុវជនដើម្បីប្រជាធិបតេយ្យ បាននិយាយថាខ្ញុំមិនបំភ្លេចខ្មែរក្រោម, ខ្ញុំស្រឡាញ់ខ្មែរក្រោម ខ្ញុំនឹកខ្មែរក្រោម ខ្មែរស្រឡាញ់ខ្មែរ ចាប់ពីថ្ងៃនេះទៅខ្មែរក្រោមមិន នៅឯកោទៀតទេ។
លោក ស៊ី សំណា តំណាងឲ្យយុវជនខ្មែរក្រោម បានថ្លែងអំណរគុណចំពោះក្រុមសម្ព័ន្ធយុវជនដើម្បីប្រជាធិបតេយ្យ ដែលបានយកចិត្តទុក ដាក់ជួយឈឺឆ្អាល់ដល់ខ្មែរក្រោមគ្រប់ៗគ្នា និងបង្ហាញពីការលំបាករបស់ខ្មែរកម្ពុជាក្រោមដែលអាជ្ញាធរយួនធ្វើមកលើខ្មែរក្រោម។
ឯកឧត្តម សាង សាន តំណាងឱ្យខ្មែរក្រោមនៅឯនាយសមុទ្រ បានថ្លែងថាការបាត់បង់ទឹកដី កម្ពុជាក្រោមនោះ គឺប្រជាជនខ្មែរក្រោមទេជាអ្នកទទួលរងគ្រោះ ឯអ្នកទទួលខុសត្រូវខ្ពស់គឺរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជាវិញទេ ព្រោះថាកម្ពុជាក្រោមជាចំណែកមួយនៃទឹកដីរបស់ព្រះរា ជាណាចក្រកម្ពុជា ហើយខ្មែរក្រោមគ្រាន់តែជាអ្នកទទួលរងការឈឺចាប់ប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្មែរក្រោមនៅតែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរក្រោមមិនដែលបោះ បង់ឡើយ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គមិនដែលសម្គាល់ថាខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាលឡើយ គឺទ្រង់សម្គាល់ថា ខ្មែរនៅទីណាក៏សុទ្ធតែជាខ្មែរទាំងអស់។លើសពីនេះទៅទៀតមិនថាយុវជន ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាល បានធ្វើការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមហ្វេសប៊ុកអំពីទិវាកាន់ទុក្ខនេះ ព្រមទាំងបានចែករំលែកដល់គ្នាទៅវិញទៅមកយ៉ាងផុសផុល ពិសេសពួកគាត់បានជួយអំពាវនាវដល់កូនខ្មែរទាំងអស់ឱ្យចូលរួមទិវាកាន់ទុក្ខថ្ងៃទី០៤ មិថុនានេះឲ្យបានច្រើនកុះករ ពីព្រោះថាមួយឆ្នាំមានតែម្ដងប៉ុណ្ណោះ។ មិនថាក្រុមយុវជន ព្រះសង្ឃ ឬគ្រហស្ថទេ ចូលរួមភាគច្រើនមានប្រើស្លាកសញ្ញា ទង់ខ្មែរក្រោម បិទលើថ្ពាល់ លើទូរស័ព្ទ លើហ៊ោបៅអាវ និងពាក់អាវមើលឃើញទាំងពីខាងមុខពីខាងក្រោយដែលបង្ហាញអំពីទង់ជាតិ និងផែនទីខ្មែរកម្ពុជាក្រោមធំៗ ដើម្បីបញ្ជាក់អំពីការកាន់ទុក្ខខួបទី៦៧ឆ្នាំទាំងអស់គ្នា។ កម្មវិធីបុណ្យក៏មានធ្វើពិធីរាប់បាត្រព្រះសង្ឃ ដើម្បីរំលឹកដល់ដូងវិញ្ញាណក្ខន្ធនៃបុព្វវីរៈសមណៈ វីរៈបុរស៑នារីខ្មែរអ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានបូជាកាយ ថ្វាយជីវិតចំពោះជាតិ សាសនា និងឧទ្ទិសនូវបុញ្ញកុសល ជូនបុព្វបុរសទាំងឡាយមានលោក ឧកញ៉ា សឺន គុយ ព្រះតេជព្រះគុណ គឹម តុកចើង ព្រះតេជព្រះគុណថាច់ សាង លោក ថាច់ គឹន លោក គឹម រី និងលោក ថាច់ ដៀក ជាដើម៕
ដោយៈ ភិក្ខុ ឥន្ទជោតោ