កំណត់គោលដៅ

• លុះត្រាណាតែអ្នកព្យាយាមកែឆ្នៃជីវិតរបស់អ្នក បើមិនដូច្នោះទេកាលៈទេសៈនឹងកែជីវិតរបស់អ្នកជាមិនខានទេ។ អ្នកត្រូវតែធ្វើការ លះបង់ វិនិយោគ និងពុះពារដើម្បីសម្រេចគោលដៅដែលអ្នកប្រាថ្នា។ ចូរជ្រើសរើសគោលដៅឱ្យល្អបំផុត។ អ្នកមិនអាចចាប់ផ្តើមផែនការអ្វីមួយដោយពុំមានគោលដៅនោះបានឡើយ។
• អ្នកគឺជាជាងចម្លាក់ ដែលត្រូវឆ្លាក់ដំណើរជីវិតខ្លួនឯង។ តើមាននរណាម្នាក់សម្រេចបានអ្វីបានជោគជ័យ ហើយជាអ្វីដែលអ្នកចង់ធ្វើហើយឬនៅ? បើមាន ចូរស្វែងយល់ពីរបៀបដែលគេធ្វើ ហើយចាប់ផ្តើមធ្វើដោយខ្លួនឯង។ មិនថាទីណា ពេលណាឡើយ ចូរចាប់ផ្តើមធ្វើ ហើយពុះពារឱ្យបានសម្រេចដូចគេប្រកបដោយភាពជឿជាក់លើខ្លួនឯង និងអស់ពីសមត្ថភាពដែលខ្លួនមាន។ អ្នកពុំចាំបាច់គិតខ្វល់ពីអ្នកដទៃដែលរិះគន់អំពីលទ្ធផលរបស់អ្នកឡើយ។ ប្រើជំនឿជឿជាក់លើខ្លួន ដើម្បីជំនះរាល់បញ្ហាដែលមានចំពោះមុខ។ នេះហើយជាជីវិតរបស់អ្នក ដែលត្រូវប្រព្រឹត្តទៅរបៀបនេះ ជារៀងរាល់ថ្ងៃ ជាមួយជំហ៊ានម្តង មួយជំហ៊ានម្តង។
• ចូរកំណត់គោលដៅរបស់ខ្លួនដោយសរសេរវាឡើងឱ្យបានច្បាស់លាស់។ មានមនុស្សប្រមាណតែ ៣% ប៉ុណ្ណោះដែលបានកំណត់ និងសរសេរគោលដៅរបស់ខ្លួនឡើងហើយក្នុងចំណោមនោះមានតែ ១% ប៉ុណ្ណោះ ដែលបានពិនិត្យគោលដៅនោះឡើងវិញនូវគោលដៅរបស់ខ្លួនជាប្រចាំថ្ងៃ។ ត្រូវធ្វើខ្លួនឱ្យជាមនុស្សឆ្នើមម្នាក់ ក្នុងចំណោមមនុស្ស ១% ខាងលើនេះ។ ចូររំលឹកគោលដៅរបស់ខ្លួនឱ្យបានញឹកញាប់បំផុត។ គោលដៅគឺជាសុបិន្តដែលមានថ្ងៃកំណត់ច្បាស់លាស់។ អ្នកនឹងទទួលបានភាពអស្ចារ្យ និងសុភមង្គលគោលដៅដែលអ្នកបានកំណត់។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ ប្រការដើម្បីជោគជ័យ ទំព័រទី០១)

Leave a Reply

Your email address will not be published.