កុំព្យាយាមធ្វើជាមនុស្សសុក្រិត

ការព្យាយាមធ្វើឱ្យបានល្អឥតខ្ចោះ១០០ភាគរយ គឺពិតជាត្រូវចំណាយពេល និងការតស៊ូច្រើនហួសពេកហើយ។ វាបណ្តាលឱ្យមានភាពតានតឹងក្នុងចិត្តច្រើនពេកក្រៃ លើសពីនេះទៀតនោះ គឺអ្នកពុំអាចធ្វើបានតែម្តង។ ព្យាយាមធ្វើឱ្យបានល្អត្រឹមតែ៩០% នោះវាប្រសើរបំផុតទៅហើយនោះ គឺជាចរិតខ្ពស់បំផុតផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗទៅហើយ។ តាមរយៈ “គោលការណ៍សកម្ម” បើសិនអ្នកព្យាយាមធ្វើបានដល់៩០% លើផ្ទៃហិរញ្ញវត្ថុ និងសង្គមនោះ គ្មានអ្វីគួរគិតបន្តឱ្យបាន លើសពីនេះទៀតឡើយ។ តែគួរចងចាំថា អ្នកអាចទទួលកំរិតត្រឹម ៩០% បាន លុះត្រាតែមានការតស៊ូ អំណត់ ការប្តេជ្ញា ឱហាត់ រួមផ្សំជាមួយចរិយា សម្បត្តិល្អប្រពៃផងដែរ។

អាស្រ័យហេតុនេះ ក្នុងវិនាទីនេះអ្នកគួររកឱ្យឃើញនូវជំរើស ១០% ដែលល្អបំផុតក្នុងចំណោមជំរើសទាំងអស់ដែលអ្នកមាន។ ប្រសិនបើអ្នកយល់ថា ជំរើសបច្ចុប្បន្នមិនសក្តិសមនឹងអ្នកនៅឡើយនោះ ចូរជ្រើសរើសមុខថ្មីមួយផ្សេងទៀត។

វាជាការពិតណាស់ដែលថាក្នុងការធ្វើជំនួញក្តី ហាត់ប្រាណក្តី គឺតម្រូវការឱ្យអ្នក តស៊ូ និងប្រឹងប្រែង។ ប៉ុន្តែ ដូចដែលបានអធិប្បាយខាងលើរួចហើយថា ការធ្វើការច្រើនជ្រុលពេកអាចនឹងបណ្តាលឱ្យមានភាពតានតឹងក្នុងចិត្ត និងក្តីបារម្មណ៍កាន់តែច្រើនឡើងដែរ ហើយដែលទាំងនេះហើយគឺជាអ្វីដែល ផ្ទុយទៅនឹងសេចក្តីសុខផ្លូវចិត្តរបស់អ្នកដែលកំពុងតែស្វែងរក។ លទ្ធភាពដែលអ្នកអាចធ្វើបានល្អបំផុតនោះ គឺវាគ្រប់គ្រាន់ហើយ។ ចូរដឹកនាំជីវិតឱ្យដល់កំរិតខ្ពស់មួយ ប៉ុន្តែចូរចៀសវាងសេចក្តីប្រាថ្នាដែលពុំអាចធ្វើទៅបានទាល់តែសោះនោះឡើយ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី២៦)

 

Leave a Reply

Your email address will not be published.