ចូរចៀសវាងកុំបង្កើតបញ្ហាដាក់ជីវិតច្រើនពេក។ ចូរពិចារណាឱ្យបានល្អិតល្អន់មុនពេលដែលអ្នកផ្តើមចាប់ការងារនីមួយៗ។ រិះរកមធ្យោបាយណាដែលងាយៗ ដើម្បីយកមកដោះស្រាយបញ្ហា ឬយ៉ាងហោចណាស់ក៏ធ្វើយ៉ាងណាកាត់បន្ថយកំហុសឱ្យនៅសល់តិចបំផុតនៅពេលដោះស្រាយបញ្ហា។ ចូរកុំបោះបង់ចោលនូវមូលដ្ឋាន ឬបទពិសោធន៍ពីមុនមកឱ្យសោះ ព្រោះវាជួយបង្ហាញផ្លូវ និងកាត់បន្ថយកំហុស។ ស្វែងយល់ពីកិច្ចការ ឬភារកិច្ចដែលអ្នកត្រូវធ្វើឱ្យបានច្បាស់លាស់មុនពេលចាប់ផ្តើមប្រតិបត្តិ។ គ្រោងពេលវេលាដែលត្រូវចំណាយ និងល្បឿននៃការងារឱ្យបានល្អិតល្អន់ ដើម្បីឱ្យការប្រតិបត្តិជាក់ស្តែងប្រព្រឹត្តទៅបានរលូន និងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ចូរពិនិត្យពិច័យឱ្យបានច្រើនលើកច្រើនសារអំពីវិធីសាស្រ្តនៃការបំពេញការងាររបស់ខ្លួន។ វិភាគតម្លៃនៃពេលវេលា និងតម្លៃនៃលទ្ធផលនៃការងារ ថាតើសក្តិសមគ្នាឬទេ? តើអ្នកមានធនធានដែលចាំបាច់ក្នុងការបំពេញភារកិច្ចនោះហើយឬនៅ? តើអ្នកអាចគ្រប់គ្រងការងារនេះបានល្អឬទេ? កត្តាជាជំនួយក្នុងការបំពេញការងារឱ្យបានលទ្ធផលល្អរួមមាន ការសិក្សាស្រាវជ្រាវ ពេលវេលាដ៏ស្ងប់ស្ងាត់ ការប្តេជ្ញាចូលរួមបំពេញការងារជាក្រុម និងការរៀបចំបញ្ជីការងារប្រចាំថ្ងៃឱ្យបានល្អ។ ការបែងចែកសារៈសំខាន់នៃការងារក៏ជាជំនួយដ៏ធំមួយដែរ។ សូមបីតែទស្សនៈវិទូ ក៏ថ្លែងគាំទ្រពី “គោលការណ៍សកម្ម”
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី០៦)