កិច្ចប្រជុំបញ្ជូនសមណនិស្សិតទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ឆ្នាំ​២០១៧

នៅវេលាម៉ោង ០២:៣០ នាទី នៅទីស្នាក់ការការិយាល័យសម្ព័ន្ធសមណនិស្សិត~និស្សិតខ្មែរ កម្ពុជាក្រោម វត្តបុទុមវតី កុដិ១៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ទីក្រុងភ្នំពេញ បានបើកកិច្ចប្រជុំ ពិភាក្សាកិច្ចការមួយចំនួន និងជំនួបនិស្សិតថ្មីដើម្បីបញ្ជូនទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ក្រោមអធិបតីភាព ព្រះតេជព្រះគុណ សឺន សុផារិន្ទ ប្រធានសម្ព័ន្ធ។

សមាសសភាពចូលរួមមានៈ ក្រុមប្រឹក្សាភិបាល, ប្រធាន,អនុប្រធានទី១ ទី២,ប្រធានបណ្តាការិយាល័យ និងសមាជិក សមាជិកាសរុបចំនួន៣៥អង្គ និងនាក់។

យោងទៅតាមគម្រោងរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ឆ្នាំ២០១៧ ក្នុងការបញ្ជូនសមណនិស្សិត ទៅបន្តការសិក្សានៅប្រទេសថៃចំនួន ១០ព្រះអង្គ។ យើងចាប់ផ្តើម ផ្សព្វផ្សាយតាំងពីថ្ងៃទី ៥ គុម្ភៈនៅលើផេក (page)  របស់សម្ព័ន្ធ និងបិទសេចក្តីប្រកាសតាមវត្តដែលមានព្រះសង្ឃខ្មែរក្រោមគង់នៅនាទីក្រុងភ្នំពេញ ស្តីពីការជ្រើសរើសសមណនិស្សិតទៅបន្តការសិក្សានៅព្រះរាជាណាចក្រថៃ។

ក្រោយពីការចេញសេចក្តីប្រកាសរួចមក ក៏ មានព្រះសង្ឃខ្មែរក្រោមដែលជាសមាជិកបានមកចុះឈ្មោះជាហូរហែរហូតសរុបគ្រប់ចំនួន ១០ព្រះអង្គ ដែលមានព្រះនាមដូចខាងក្រោម៖

១.ព្រះតេជព្រះគុណ     ថាច់ ម៉ិញហា

២.ព្រះតេជព្រះគុណ     លុក ប៉ូ

៣.ព្រះតេជព្រះគុណ    ឡឹម ហួ

៤.ព្រះតេជព្រះគុណ    ថាច់ ថាន់យ៉ូវ

៥.ព្រះតេជព្រះគុណ   ត្រឹង វ៉ូវ កឿង

៦.ព្រះតេជព្រះគុណ   ឡឹម ឃ្លោក

៧.ព្រះតេជព្រះគុណ   ម៉ាយ ង៉ុកទឺ

៨.ព្រះតេជព្រះគុណ    ចៅ វ៉ោក

៩.ព្រះតេជព្រះគុណ    ថាច់ ណារ៉េត

១០.ព្រះតេជព្រះគុណ   ថាច់ ម៉ើយ

ក្នុងចំណោមសមណនិស្សិតទាំង ១០ព្រះអង្គ គឺនិមន្តទៅសិក្សាថ្នាក់បរិញ្ញាបត្រទាំងអស់ព្រះអង្គ។ ការបញ្ជូនសមណនិស្សិតនេះទៀត គឺយើងបានបែងចែកជា ៣ ខេត្ត ១. ខេត្ត អាយូទ្យា ២. ខេត្ត ឈៀង ម៉ៃ ៣.ខេត្ត នគរបឋម។ ហើយការបញ្ជូនសមណនិស្សិតទៅថៃនោះទៀត គឺសម្ព័ន្ធចំណាយទាំងអស់ទៅលើការធ្វើលិខិតឆ្លងដែន បក ប្រែឯកសារនានា សុំទិដ្ឋាកាពីស្ថានទូតថៃ និងមធ្យោបាយ ធ្វើដំណើររបស់សមណនិស្សិតទៅដល់ប្រទេសថៃតែម្តង។

លោក ចៅ រឿន ជាប្រធានសម្ព័នសមណនិស្សិត~និស្សិតខ្មែរក្រោមប្រចាំនៅប្រទេសថៃ មានចំណាប់អារម្មណ៍ទាក់ទង់ទៅនឹងការលាចាកសិក្ខាបទផ្ទាល់ខ្លួន ហើយទោះជាយ៉ាងនេះក្តី លោក នៅតែប្រឹងប្រែងបន្តបម្រើកិច្ចការក្នុងសម្ព័ន្ធនៅថៃ ដោយអំណត់អត់ធន់ និង ត្រេកអររីករាយជាខ្លាំង សម្រាប់ខ្លួនឯងជាខ្មែរក្រោមមួយរូបនិងចង់ឲ្យមានការលើកស្ទួយវិស័យសិក្សា និងជូនដំណឹងឲ្យទូលាយសម្រាប់ព្រះសង្ឃដែលគង្គនៅកម្ពុជាក្រោម ជាពិសេសគឺខេត្តស្វាយទង​ លោកមានបំណងចង់ឲ្យខ្មែរក្រោមចេញបន្តការសិក្សាឲ្យបានច្រើន សម្រាប់ធនធានជួយបម្រើកិច្ចការក្នុងសង្គមយើង ។ ហើយលោកមានប្រសាសន៍ថា សម្ព័ន្ធសមណនិស្សិតខ្មែរក្រោមនៅថៃនឹងធានាទាំងអស់ទៅលើការធ្វើឯកសារ  (វីសា) រកទីកន្លែងស្នាក់នៅ និងជួយសម្រួលដល់ព្រះសង្ឃថ្មីៗ ដែលទៅរៀននៅទីនោះដោយជោគជ័យ។

ភិក្ខុ ចៅ រ៉េន ជានិស្សិតថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃជំនន់ទី៣ បានលើកឡើងអំពីឯកទេសបណ្តាអាគារនីមួយៗ អាគារ A B C D និងការបង់ថ្លៃមានការកើនឡើងផ្នែកភាសាថៃ ថ្លៃសាលាមានចំនួន ១ម៉ឺនបាតក្នុងមួយឆ្នាំ និងអង់គ្លេស២ម៉ឺនបាតក្នុងមួយឆ្នាំ ថ្លៃអាគារស្នាក់នៅសរុបក្នុងមួយឆ្នាំមានចំនួនជាង១ពាន់បាតឡើងទៅ ព្រះអង្គមានការ លើកដាសស្មារតីដល់និស្សិតថ្មីត្រូវមានការតាំងចិត្តខ្ពស់ ហើយតស៊ូព្យាយាមក្នុងគោលដៅសិក្សារៀនសូត្រឲ្យសកម្ម។

ភិក្ខុ ចាប ពិន ជានិស្សិតសិក្សានៅប្រទេសអូស្រ្តាលី បានមានថេរដីការថា៖ ការសិក្សារៀនសូត្រសូមកុំឲ្យ​យើងបោះបង់ការរៀនសូត្រពាក់កណ្តាលទី  បញ្ហាថវិការសិក្សារៀនសូត្រត្រូវមានការស្វះស្វែងរកដោយខ្លួនឯងតាមរយៈការ ទំនាក់ទំនងឲ្យបានច្រើនដើម្បីជំនួយដល់ការបង់ថ្លៃសា លារបស់ខ្លួនផ្ទាល់។ ម្យ៉ាងទៀតព្រះអង្គមានថេរដីការថា ចង់ទៅសិក្សានៅបរទេស ជាពិសេសប្រទេសអូស្រ្តាលីត្រូវទាមទារឲ្យចេះភាសាអង់គ្លេស ជាសំខាន់ ហើយព្រះអង្គសង្កត់ធ្ងន់ទៅលើភ្នែកភាសាអង់គ្លេសជាសំខាន់ព្រោះវាជាភាសាការទំ នាក់ទំនងសង្គមជាចំបាច់ហើយជាភាសាទូទាំងសាកលលោកផងទៀត។

ភិក្ខុ ឆា នី ជានិស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី២ បានលើកឡើងថា ប្រសិននិស្សិតថ្មីនិមន្តទៅសិក្សា អាចសម្រេចចិត្តបាននៅទាន់ពេលវេលា កុំទៅដល់ប្រទេសថៃបង់លុយសាលារៀនបង់កម្លាំង និងថវិការជាច្រើនរួចបោះបង់ទាំងពាក់     កណ្តាលផ្លួវរួចត្អូញត្អែររកហេតុផលគ្រប់ប្រភេទនិង ដាក់កំហុសទៅលើរឿងឥតប្រយោជន៍។ ហើយព្រះអង្គបានលើកទឹកចិត្តដល់និស្សិតថ្មីថា ត្រូវមានការលះបង់តស៊ូ ដូចព្រះអង្គធ្លាប់ចាំបណ្តាំញោមព្រះអង្គថា (មិនថា អំបែង ឬ រងើកភ្លើងទេ ពេលណាដើរលើបានក៍ដើរទៅចុះ) ។

សមាជិកក្រុមប្រឹក្សាភិបាល លោកគ្រូយឿង តារា បានរៀបរាប់ការបញ្ជូនសមណនិស្សិតទៅសិក្សានោប្រទេសថៃចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១៧ គិតមកដល់បច្ចុប្បន្ននេះបាន១១ឆ្នាំ។ ហើយព្រះអង្គមានការចាប់អារម្មណ៍ជាងគេគឺឆ្នាំនេះមានច្រើនខេត្ត ដូចជាខេត្ត ទូលតាម៉ោក(ប៊ីញភឿក) ខេត្ត មាត់ជ្រូក (ចូវដុក) ស្វាយទង (អានយ៉ាន) ខេត្ត ក្រមួនស (ហាតៀង) និងខេត្តព្រះត្រពាំង (ត្រាវិញ) ទៅសិក្សានៅប្រទេសថៃ។ ព្រះអង្គមានមោទនភាពយ៉ាងខ្លាំងចំពោះខេត្ត ព្រះត្រពាំង ដែលជាខេត្តមួយមានការសិក្សារៀនសូត្រយ៉ាងសកម្មហើយជាគំរូធ្វើឲ្យព្រះសង្ឃបណ្តាខេត្តផ្សេងៗ ចេញទៅសិក្សានៅទីនោះ ហើយព្រះសង្ឃខេត្ត ព្រះត្រពាំងបានចេញទៅសិក្សានៅប្រទេសថៃមានចំនួនក៍ច្រើន។ ព្រះអង្គលើកឡើងទៀតថា ពីឆ្នាំកន្លងហើយមាន ភិក្ខុ ថាច់ ឆេង ជួយបង្រៀនភាសាថៃដល់សមណនិស្សិត តែឆ្នាំនេះបានលោក គ្រូ ឡុងសារៈទើបចប់អនុបណ្ឌិតមក ពីឥណ្ឌាជួយបង្រៀនអស់រយៈពេលពីខែសម្រេចជាស្ថាពរ។ លោក ច័ន្ទ សុផាត មានចិត្តរំភើបពេលដែលឃើញ សម្ព័ន្ធមានរីកចម្រើនយ៉ាងខ្លាំង ហើយមានប្រសាសន៍ថា ពេលចេញទៅសិក្សាត្រូវតាំងចិត្តឲ្យរឹងមាំ ពេលយើងបានទៅសិក្សានៅប្រទេសថៃយើងមានមោទនភាពខ្លាំងណាស់ព្រោះយើងជាខ្មែរក្រោមពេលដែលច្រើនធ្វើឲ្យធនធានយើងកាន់តែច្រើន ហើយមានប្រៀបព្រោះយើងចេះភាសាច្រើនយើងនិងទទួលបានផលប្រយោជន៍ពីអាស៊ានកាន់តែច្រើន ដូចនៅយួនយើងចេះបានភាសាយួន និងភាសាថៃ អង់ គ្លេស ធ្វើឲ្យខ្មែរក្រោមកាន់តែមានប្រៀបទាក់ទងទៅនិងភាសា។ ខ្មែរក្រោមយើងឲ្យតែតាំងចិត្តធ្វើអ្វីហើយគង់តែសម្រេចដូចជាតិដទៃដែរ។

លោក រដ្ឋ ពិសិដ្ឋ បានពោលឡើងថា ការរៀនសូត្រត្រូវតាំងចិត្តយ៉ាងខ្លាំងក្លាដើម្បីស្វែងរកចំណេះវិជ្ជាសម្រាប់ខ្លួនឯង ត្រូវប្រឆាំងនិងបច្ចាមិត្តគឺអវិជ្ជា ត្រូវមានវិរិយៈ គឺសេចក្តីព្យាយាម បើរៀន៣ម៉ោងមិនចាំត្រូវខំបន្ថែមទៀត បរាជ័យមួយឆ្នាំអាយុកាន់តែកើន ហើយកុំភ្លេចខ្លួន។ ព្រះសង្ឃយើងគឺជាថ្លើមប្រម៉ាត់នៃសង្គម ហើយខំឆ្នៃខ្លួនឯងឲ្យទៅជាដុំពេជ្យដើម្បីជួយដល់សង្គម។ លោក សឺន សែត មានមោទនភាពនិងបានពោលឡើងថា ជាថ្ងៃឱឡរិកដោយបាឃើញការបញ្ជូនសមណនិស្សិតទៅសិក្សានៅប្រទេសថៃ ហើយបានសូមអំពាវនាវឲ្យព្រះនិស្សិតគួរតែដឹងគុណដល់បាយបាតដែលបានឧបត្ថម្ភដល់យើងជាសមណនិស្សិត សព្វថ្ងៃនេះយើងបានបន្តវេនបុព្វសមណបុព្វបុរសរបស់យើង ការសិក្សារបស់យើងជំហានដំបូងគឺការកសាងខ្លួនយើងផ្ទាល់ ហើយត្រូវជឿជាក់លើខ្លួនឯង តាំងចិត្តឲ្យរឹងប៉ឹង ការព្យាយាមរបស់យើងវាអាចទម្លាយឧបស័គ្គគ្រប់បែបយ៉ាង សូមយើងកុំបោះការព្យាម ឧបស័គ្គក្នុងអារម្មណ៍ ធំជាងឧបស័គ្គខាងក្រៅ ត្រូវប្រឹង   ឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ហើយខំឲ្យបាន   សម្រេច។ ភិក្ខុ ចៅវ៉ោក ជាសមណនិស្សិតថ្មី តំណាងឲ្យសមណនិស្សិតទាំងអស់មានសង្ឃដីកាថា៖ តាំង ចិត្តនឹងខិតខំរៀនសូត្រកុំគិតពីរឿងលាភសក្ការៈខ្លាំងពេកហើយប្តេជ្ញាខិតខំរៀនសូត្រដើម្បីលើកតម្កើងលើកកម្ពស់មុខមាត់សម្ព័ន្ឋនិងតាំងចិត្តរៀនឲ្យបានសម្រេច។ ព្រះប្រធានបានបុកសរុបក្នុងអង្គប្រជុំរួម ព្រះអង្គបានជំរុញឲ្យគណកម្មការកណ្តាលទាំងអស់យកចិត្តទុកដាក់ក្នុងការងារ ហើយជួយសកម្ម ភាពបម្រើតួនាទីរៀងៗ ខ្លួនឲ្យទាន់ពេលវេលាកំណត់ទៅតាមគោលការណ៍សម្ព័ន្ធដើម្បី ឲ្យសម្ព័ន្ធមានដំណើរការកាន់តែប្រសើរឡើងបំរើសេវាកាន់តែលឿន ហើយប្រកាសជូនដល់គណកម្មការ កណ្តាលចូលរួមអប់រំវគ្គបណ្តុះបណ្តាលខ្លីៗ ដើម្បីពង្រឹងឲ្យសម្ព័ន្ធកាន់តែល្អឡើង ព្រះអង្គបានរំលឹកដល់និស្សិតថ្មីៗ ថា៖ ធ្វើការអ្វីៗ បានសម្រេចលុះត្រាតែមានធម៌៤ប្រការ ទីមួយ ឆន្ទៈ ទីពីរ ព្យាយាម ទីបី តាំងចិត្ត ឬយកចិត្តទុកដាក់ ទីបួន ព្យាយាមត្រិះរិះពិចារណាក្នុងគោលបំណងនោះៗ ហើយបានផ្តាំទៀតថា ពេលទៅស្នាក់រៀននៅប្រទេសថៃ វាទាមទារត្រូវតែមានការធ្វើកិច្ចវត្តទៀងទាត់ បិណ្ឌបាតទៀងទាត់ សំអាតអនាម័យរួមក្នុងវត្តឲ្យបានទៀងទាត់ ការរស់នៅនិងការរៀនសូត្រផ្ទាល់ខ្លួនគ្រប់អង្គនិងជៀសផុតពីទុកលំបាកបានច្រើន។ នៅទីបញ្ជប់ព្រះអង្គបានប្រគេនពរ និងប្រ សិទ្ធិពរនូវពុទ្ធពរទាំងឡាយបួនប្រការ អាយុ វណ្ណៈសុខៈ ពលៈ និងធ្វើកិច្ចនមស្សការផ្សាយមេត្តាធម៌បិទកិច្ចអង្គប្រជុំសម្រេចជាស្ថាពរ។         ដោយៈ ភិក្ខុ ថាច់ ឆេង

 

 

Leave a Reply

Your email address will not be published.