អ្នកអាចធ្វើដំណើរបានវែងឆ្ងាយដោយខ្លួនឯងពិតមែនហើយ ប៉ុន្តែអ្នកអាចបន្តដំណើរទៅបានឆ្ងាយជាងនេះ និងងាយជាងនេះទៅទៀត បើសិនជាអ្នកមានជំនួយពីអ្នកដទៃ ជាពិសេសពីមនុស្សដែលពូកែៗនោះ។ ចូរស្វែងរកដៃគូរដែលមានគោលដៅដូចគ្នា ហើយជួយគ្នាទៅវិញទៅមក។ ចូរធ្វើការដោយមានគ្រូបាធ្យាយ។ ដូច្នេះ ចូរស្វែងរកគ្រូបាធ្យាយផ្ទាល់ខ្លួនឱ្យ បាន។ ចូរប្រាប់គ្រូបាធ្យាយនោះពីមូលហេតុដែលអ្នកលើកដំកើងគាត់។ ពួកគាត់មិនកំណាញ់ឡើយ។ មនុស្សដែលទទួលបានជោគជ័យរួចហើយ គេពុំបារម្ភអ្វីនឹងជោគជ័យថ្មីរបស់អ្នកឡើយ។ ចូរសំដែងភាពស្មោះត្រង់ចំពោះពួកគាត់ហើយស្នើសុំយោបល់ល្អៗពីពួកគាត់។ ច្បាស់ណាស់ ពួកគាត់ផ្តល់ដោយសេចក្តីរីករាយនូវដំបូន្មានពិសេសៗ ព្រមទាំងផ្តល់នូវអត្តសញ្ញាណបញ្តាញរបស់ពួកគាត់ ដែលមានសមត្ថភាពខ្ពស់ដែលអ្នកគួរទាក់ទងទៀតផង។
ចូរកសាងសម្ព័ន្ធភាពដែលមានគោលដៅរួមមួយ។ ចូរបង្កើតប្រព័ន្ធជួយខ្លួនឯង។ តើអ្នកអាចរកមេធាវីជំនាញ ជាងកាត់ដេរល្អ វិជ្ជបណ្ឌិត/ទន្តបណ្ឌិតចំណាន ទីប្រឹក្សាវិនិយោគល្អ អ្នកម៉ៅការពូកែ នៅឯណា? ចូរសាកសួរមនុស្សដែលអ្នកគោរពទុកចិត្តដើម្បីជាយោបល់ក្នុងការរកមនុស្សទាំងនេះ។ ពេលអ្នកជួបហើយស្គាល់អ្នកណាម្នាក់ ចូរកត់ត្រាទុកអត្តសញ្ញាណរបស់ពួកគាត់ជាសំគាល់ដោយរួមទាំងអាស័យដ្ឋានទំនាក់ទំនងផងដែរ។ ចូរប្រមែប្រមូលទុកនូវពត៌មានទាំងនេះជាមុន ជាជាងចាំរហូតដល់ពេលអ្នកត្រូវការបន្ទាន់ទើបស្វះស្វែងរកនោះ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៧៥ដោយៈ ជុំ សមវាសនា)