កត់ត្រារាល់គំនិតយោបល់របស់ខ្លួន

ដូចសេចក្តីទូន្មានខាងដើមរួចហើយថា ការមានសំភារៈកត់ត្រាតាមខ្លួន ឬការចេះកែឆ្នៃវត្ថុអ្វីមួយឱ្យក្លាយទៅជា “មនុស្សសកម្ម” ទៅហើយ គំនិតវិជ្ជមានថ្មីៗតែងតែផុសឡើងក្នុងអារម្មណ៍របស់អ្នកកាន់តែច្រើនឡើងៗ។ ចូរកតើត្រាគំនិតទាំងអស់នោះទុកឱ្យបាន ព្រោះថាក្នុងចំណោមគំនិតទាំងអស់នោះពិតជាមានគំនិតល្អមួយចំនួនជាក់ជាពុំខានឡើយ។ ចូរពិនិត្យពិចារណាគំនិតទាំងអស់នោះឡើងវិញមុនពេលអ្នកសម្រាក ឬចូលគេង។ តាមរយៈការប្រកាន់ខ្ជាប់នូវប្រតិបត្តិបែបនេះ អ្នកនឹងក្លាយជាគ្រូពេទ្យព្យាបាលសម្រាប់ខ្លួនឯងយ៉ាងជំនាញ។ អ្នកនឹងមើលឃើញដំណោះស្រាយនូវរាល់បញ្ហាដែលខ្លួនឯងបាន ក៏ដូចជាមើលឃើញផ្លូវឆ្ពោះទៅរកសុភមង្គលនៅក្នុងក្តីស្រមៃរបស់ខ្លួន។

ចូរចំណាយពេលដើម្បីរិះគិតរកដំណោះស្រាយ និងវិធីបញ្ចៀសបញ្ហា ប៉ុន្តែការជៀសវាងការគិតរកបញ្ហា បន្ទាប់មកចូរកត់ត្រាអ្វីដែលគីតឃើញទាំងអស់នោះ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី១០)

Leave a Reply

Your email address will not be published.