
តាមពិតទៅសមាគមមួយនេះ បានកកើតមានឡើងក្រៅផ្លូវការជាយូរយារណាស់មកហើយ។ ដំបូងឡើយនៅក្នុងរាជធានីភ្នំពេញ មិនទាន់មានពុទ្ធិកសកលវិទ្យាល័យទេ មានតែពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដែលបើកឲ្យសមណសិស្សចូលទៅសិក្សា។ នៅក្នុងឆ្នាំពុទ្ធសករាជ ២៥៣៧ គ្រឹស្ដសករាជ ១៩៩៣ ជំនាន់ទី១នេះ មានសមណសិស្សខ្មែរកម្ពុជាក្រោមតែ ៣ អង្គប៉ុណ្ណោះដែលបានចូលសិក្សាគឺ៖
១. ព្រះភិក្ខុ សៀង សុជិត
២. ព្រះភិក្ខុ សាន សាម៉ន
៣. សាមណេរ សុទ្ធ សាម៉ន ។
ក្នុងឆ្នាំពុទ្ធសករាជ ២៥៣៨ គ្រឹស្ដសករាជ ១៩៩៤ ជំនាន់ទី២ នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ទើបមានសមណសិស្សខ្មែរកម្ពុជាក្រោមបានចំនួន ៧ អង្គគឺ៖
១. ព្រះភិក្ខុ យៀង វណ្ណា (ជាប្រធានសម្ព័ន្ធសមណនិសិ្សត-និសិ្សតខ្មែរកម្ពុជាក្រោមអាណត្តិទី១)
២. ព្រះភិក្ខុ ឡេ សុវណ្ណរ៉ូ
៣. ព្រះភិក្ខុ ថាច់ ធឿង
៤. ព្រះភិក្ខុ ហោ ជាតិ
៥. ព្រះភិក្ខុ ស៊ីម សុធន
៦. ព្រះភិក្ខុ សាសន៍ ចំរើន
៧. ព្រះភិក្ខុ អង្គ ឯម ។
លុះមកដល់សម័យពុទ្ធសករាជ ២៥៣៩ គ្រឹស្ដសករាជ ១៩៩៥ យើងបានប្រមែប្រមូលគ្នាបានចំនួន ១៤ អង្គរួមទាំងបីជំនាន់។ ដោយមានភាពខ្វះខាតបច្ច័យ៤សម្រាប់ទ្រទ្រង់ដល់សមណសិស្សទៅសិក្សាទើប ព្រះភិក្ខុ ឡេ សុវណ្ណរ៉ូ និងព្រះភិក្ខុ ថាច់ ធឿង បានធ្វើលិខិតមួយច្បាប់ជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីទី២ ដើម្បីបិណ្ឌបាត្រអង្ករ។
មួយសប្តាហ៍ក្រោយមកទីប្រឹក្សារបស់សម្តេច ហ៊ុន សែន អញ្ចើញចុះមកពិនិត្យស្ថានភាពការរស់នៅតាមកុដិនីមួយៗដែលមានសមណសិស្សខ្មែរកម្ពុជាក្រោមទាំង ១៤ អង្គគង់នៅផ្ទាល់ ហើយក៏បាននិមន្តព្រះសង្ឃយើងទៅកាន់គេហដ្ឋានទីប្រឹក្សាសម្តេច ហ៊ុន សែន ដើម្បីទទួលអង្ករមួយបាវ និងបច្ច័យចំនួន៥០.០០០រៀលក្នុងមួយអង្គៗ។
នៅក្នុងឆ្នាំពុទ្ធសករាជ ២៥៤០ គ្រឹស្ដសករាជ ១៩៩៦ មានសមណសិស្សខ្មែរកម្ពុជាក្រោមនិមន្ដមកសិក្សាកាន់តែកើនច្រើនឡើងៗដំណើរនេះកាន់តែលេចឮទៅឆ្ងាយបន្ដិចម្ដងៗ។ ពេលនោះលោកព្រឹទ្ធាចារ្យ សឺន ជុំ សេដ្ឋា មកពីសហរដ្ឋអាមេរិកបានឮដំណឹងនេះក៏កោះនិមន្តសមណសិស្សខ្មែរកម្ពុជាក្រោមទាំងអស់ ដែលកំពុងសិក្សានៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតឲ្យមកជួបជុំគ្នា ដើម្បីសំណេះសំណាលផ្តល់ជាមតិមួយចំនួនក្នុងស្មារតីសិក្សារៀនសូត្រ ហើយបានប្រគេនអង្ករ និងបច្ច័យជាច្រើនលើកដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅនិងការសិក្សារៀនសូត្ររបស់ព្រះសង្ឃ។ នៅពុទ្ធសករាជ ២៥៤១ គ្រឹស្ដសករាជ ១៩៩៧ ក្រុមសមណសិស្សខ្មែរកម្ពុជាក្រោមត្រូវបានផ្ទេរឲ្យទៅឋិតនៅ ក្រោមការគ្រប់គ្រងរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោមវិញ ហើយមានឈ្មោះជាបណ្តោះអាសន្នថា “សម្ព័ន្ធសមណសិស្ស-និស្សិតខ្មែរកម្ពុជាក្រោម” ហើយបានទទួលជំនួយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសជាហូរហែ។ ក្រោយមកតំណាងរបស់ សម្ព័ន្ធសមណសិស្ស-និស្សិតខ្មែរកម្ពុជាក្រោម ជាច្រើនអង្គមានគោលបំណងចង់ផ្ទេរ សម្ព័ន្ធសមណសិស្ស-និស្សិតខ្មែរកម្ពុជាក្រោម ឲ្យទៅឋិតនៅក្រោមការគ្រប់គ្រងរបស់សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមវិញ ដោយយល់ឃើញថាសមណសិស្សសុទ្ធតែជាព្រះសង្ឃត្រូវតែឋិតនៅក្រោមការគ្រប់គ្រងរបស់សមាគមព្រះសង្ឃទើបប្រសើរជាង។ ប៉ុន្តែជាអកុសលដំណើរកិច្ចប្រជុំចរចាគ្នាម្ដងៗត្រូវបានបរាជ័យរាល់លើក ទោះបីមានបទអន្តរគមន៍ពីគណៈកម្មការសម្របសម្រួលខ្មែរកម្ពុជាក្រោមយ៉ាងណាក៏ដោយ។ លុះមកដល់ពុទ្ធសករាជ ២៥៤៦ គ្រឹស្តសករាជ ២០០២ ទើបគណៈកម្មការ សម្ព័ន្ធសមណសិស្ស-និសិ្សតខ្មែរកម្ពុជាក្រោម សម្រេចថានឹងបំពេញបែបបទតាមលក្ខខណ្ឌច្បាប់ដាក់ចូលទៅក្រសួងមហាផ្ទៃដើម្បីធ្វើឲ្យសមាគមនេះស្របច្បាប់ចេញជាផ្លូវការ។ អ្វីដែលគិតនឹងបំណងប្រាថ្នាជាច្រើនលើកមកនោះក៏បានសម្រេចជោគជ័យជាស្ថាពរមែនគឺ នៅថ្ងៃសៅរ៍ ១៣ កើត ខែបឋមសាឍ ឆ្នាំមមី ចត្វាស័ក ព.ស ២៥៤៦ ត្រូវនឹងថ្ងៃទី ២១ ខែ មិថុនា គ.ស ២០០២ ក្រសួងមហាផ្ទៃក៏បានអនុញ្ញាតច្បាប់ឲ្យបើកដំណើរការជាផ្លូវការដោយមានឈ្មោះពិតប្រាកដថា “សម្ព័ន្ធសមណនិសិ្សត-និស្សិតខ្មែរកម្ពុជាក្រោម” ចាប់តាំងពីពេលនោះរហូតមក។
បន្ទាប់ពីបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ និងក្រសួងធម្មការនិងសាសនាមក ព្រះប្រធាន យៀង វណ្ណា បានយកអស់ពីកម្លាំងព្រះកាយនិងប្រាជ្ញាដឹកនាំសមាគមសម្ព័ន្ធ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ដោយបានបើកវគ្គបណ្តុះបណ្តាលផ្នែកតែងនិពន្ធ សារពត៌មាន និងប្រលោមលោកជាបន្តបន្ទាប់។ ការខិតខំរបស់ព្រះប្រធាន រួមជាមួយនិងសហការីដែលមានព្រះនាមនិងនាមដូចជា៖
១. ព្រះភិក្ខុ ចៅ សាង អនុប្រធាន
២. ព្រះភិក្ខុ ថង សុមេធ អគ្គលេខាធិការ
៣. ព្រះភិក្ខុ ស៊ីម ចន្រ្ទា ហេរញ្ញិក
ប្រធានបណ្ដាការិយាល័យមួយចំនួនទៀត មាននាមដូចជា៖
១. ព្រះភិក្ខុ សម តៀង ប្រធានការិយាល័យសន្តិសុខ
២. ព្រះភិក្ខុ សួន កុសល ប្រធានការិយាល័យអប់រំ
៣. កញ្ញា សឹង បុបា្ផ ប្រធានការិយាល័យសង្គមកិច្ច
៤. ព្រះភិក្ខុ យ៉ឹង រតនា ប្រធានការិយាល័យជំរឿន និងស្ថិតិ
៥. ព្រះភិក្ខុ ច័ន្ទ សុខា និង ញោម គឹម សើង ប្រធានការិយាល័យទ្រទ្រង់
ក្រុមទីប្រឹក្សាមានដូចជា៖
១. ព្រះតេជគុណ ព្រហ្ម សាលួន
២. ព្រះតេជគុណ ច័ន្ទ សុខា
៣. លោក សឺន សែត
ព្រមទាំងបានការជួយឧបត្ថម្ភពីក្រុមទ្រទ្រង់ពុទ្ធិកសិក្សាខ្មែរក្រោម នៅទីក្រុងសាន់ប៉ើណាឌីណូ រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ដោយមានព្រះតេជគុណ ច័ន្ទ សុខា ជាព្រះប្រធាន និងសហការី មានលោកព្រឹទ្ធាចារ្យ ថាច់ វណ្ណ ព្រឹទ្ធាចារ្យ លី គីវ និងលោក យ័ញ ឡាង។ នៅមានសមិទ្ធផលជាច្រើនទៀតដូចជា គំរោងសាងសង់ទីស្នាក់ការរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមនៅវត្តនាគវ័ន តែគំរោងនេះមិនបានទទួលជោគជ័យ ឡើយ។ គំរោងមួយទៀតគឺ កម្មវិធីស្វែងរកអាហារូបករណ៍ទាំងក្នុង និងក្រៅស្រុកសម្រាប់ទ្រទ្រង់សមណនិស្សិតក៏ទទួលបានខ្លះៗ រហូតមកដល់ថ្ងៃសៅរ៍-អាទិត្យ ១២-១៣ កើត ខែអស្សុជ ឆ្នាំរកា សប្ដស័ក ព.ស ២៥៤៩ ត្រូវនឹងថ្ងៃទី ១៥-១៦ ខែតុលា គ.ស ២០០៥ មហាសន្និបាតវិសាមញ្ញរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានកើតឡើងជាលើកដំបូងបង្អស់នៅវត្តព្រែកប្រា ខ័ណ្ឌមានជ័យ ក្រុងភ្នំពេញ។ មហាសន្និបាតនេះមានសមាជិក សមាជិការបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមចំនួន ១១២ អង្គ/រូប សមាសភាពចូលរួមឈរឈ្មោះជ្រើសរើសប្រធានថ្មីមានបេក្ខជនចំនួន០៨អង្គ/រូប ដើម្បីឲ្យសមាជិក សមាជិកាបោះឆ្នោតជូន៖
១. ព្រះភិក្ខុ សួគ៌ វិបុល
២. ព្រះភិក្ខុ សៅ សុធា
៣. ព្រះភិក្ខុ សួន កុសល
៤. ព្រះភិក្ខុ ចៅ សាង
៥. ព្រះភិក្ខុ សារ ម៉ោរ៉ា
៦. ព្រះភិក្ខុ សេរី គឹមអមតៈ
៧. ព្រះភិក្ខុ ស៊ីម ប៉ន
៨. កញ្ញា ហង្ស ធីតា
ជាលទ្ធផល ព្រះភិក្ខុ ចៅ សាង ទទួលបានការគាំទ្រពីសមាជិក សមាជិកាយ៉ាងច្រើនលើសលុបឲ្យធ្វើជាប្រធានសំរាប់អាណត្តិទី២។ ដោយមានរចនាសម្ព័ន្ធគឺ៖
១. ព្រះភិក្ខុ ចៅ សាង ប្រធាន
២. ព្រះភិក្ខុ សួគ៌ វិបុល អនុប្រធានទី១
៣. កញ្ញា ហង្ស ធីតា អនុប្រធានទី២
៤. ព្រះភិក្ខុ ស៊ីម ប៉ន អគ្គលេខាធិការ
៥. ព្រះភិក្ខុ សៅ សុធា ហេរញ្ញិក
៦. ព្រះភិក្ខុ សម តៀង មន្រ្តីសំរបសំរួល
៧. ព្រះភិក្ខុ សួន កុសល លេខាធិការ
ប្រធានបណ្ដាការិយាល័យមួយចំនួនទៀត៖
១. ព្រះភិក្ខុ សេរី គឹមអមតៈ ប្រធានការិយាល័យសន្តិសុខ
២. ព្រះភិក្ខុ ថើស ចន្រ្ទា ប្រធានការិយាល័យសង្គមកិច្ច
៣. ព្រះភិក្ខុ សារ ម៉ោរ៉ា ប្រធានការិយាល័យជំរឿន និងស្ថិតិ
៤. កញ្ញា សឹង បុប្ផា ប្រធានការិយាល័័យសិក្សាធិការ
សហប្រធានការិយាល័យទ្រទ្រង់មាន៖
១. ព្រះតេជគុណ ច័ន្ទ សុខា និង លោកព្រឹទ្ធាចារ្យ គឹម សឺង ។
ឯក្រុមទីប្រឹក្សាមានដូចជា៖
១. ព្រះតេជគុណ ច័ន្ទ សុខា
២. ព្រះតេជគុណ ព្រហ្ម សាលួន
៣. ព្រះតេជគុណ យៀង វណ្ណា
៤. លោក សឺន សែត
ព្រះប្រធាន ចៅ សាង និងសហការី បានបន្តដឹកនាំលើមាគ៌ាបណ្តុះបណ្តាលធនធានមនុស្ស និងបានធ្វើនូវសមិទ្ធផលជាច្រើនសម្រាប់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដូចជាការកសាងកុដិថ្មី រួចផ្លាស់ទីស្នាក់ការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមពីវត្តអង្គពោធិញ្ញាណមកកុដិ១៧នៅវត្តបទុមវតីវិញ ដោយបានទទួលព្រះរាជអនុញ្ញាតយល់ឃើញនិងឯកភាពពីសម្ដេចព្រះពោធិវង្ស នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅអធិការវត្តបទុមវតី។ ហើយបានបើកវគ្គបណ្តុះបណ្តាលផ្នែកកុំព្យូទ័រនៅទីស្នាក់ការជាប់មិនដាច់ និងមានការបញ្ជូនសមណ
និស្សិតទៅបន្តការសិក្សានៅបរទេសមានប្រទេសថៃចាប់តាំងពីឆ្នាំ២០០៧ជាដើម។ មកដល់ចុងឆ្នាំ ២០០៧ ព្រះប្រធាន ចៅ សាង ក៏បានទទួលកិច្ចនិមន្តទៅបំពេញការងារនៅប្រទេសនូវែលហ្សេឡង់ដ៍ អស់រយៈពេលមួយឆ្នាំ ក៏ត្រឡប់មកវិញពេលនោះសមាជ្ជវិសាមញ្ញមួយបានកើតឡើង។
នៅថ្ងៃសៅរ៍ ០៨ រោច ខែមិគសិរ ឆ្នាំជូត សំរិទ្ធិស័ក ព.ស ២៥៥២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ គ.ស ២០០៨ អង្គសមាជ្ជវិសាមញ្ញ របស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមបានកើតឡើងនៅវត្តសេរីសោភា (អង្គតាមិញ) ក្រោមអធិបតីភាពព្រះតេជគុណ ថាច់ សឿ ព្រះចៅអធិការវត្តខ្មែរសាមគ្គី និងជាតំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមទីក្រុងដែនវើ រដ្ឋកូឡូរ៉ាដូ សហរដ្ឋអាមេរិក ដើម្បីជ្រើសរើសថ្នាក់ដឹកនាំបន្តក្នុងអាណត្តិទី៣។ បេក្ខជនចូលរួមឈរឈ្មោះដើម្បីឲ្យសមាជិក សមាជិកាបោះឆ្នោតជូនរួមមាន ៦ អង្គ ដូចមានព្រះនាមគឺ៖
១. ព្រះភិក្ខុ ចន្ទ សុផាត
២. ព្រះភិក្ខុ ចៅ សុផាត
៣. ព្រះភិក្ខុ ជី វណ្ណាត
៤. ព្រះភិក្ខុ ប៊ី ចាន់ថន
៥. ព្រះភិក្ខុ សួន បូរ៉ា
៦. ព្រះភិក្ខុ គឹម ស៊ីសំណា
លទ្ធផលព្រះភិក្ខុ ចន្ទ សុផាត ទទួលបានសំឡេងគាំទ្រធ្វើជាប្រធានថ្មីដឹកនាំសម្ព័ន្ធសម្រាប់អាណត្តិទី៣។ នៅថ្ងៃព្រហស្បតិ៍ ០៦ កើត ខែបុស្ស ព.ស ២៥៥២ ត្រូវនឹងថ្ងៃទី០១ ខែមករា គ.ស ២០០៩ ព្រះប្រធាន ចន្ទ សុផាត បើកកិច្ចប្រជុំមួយដើម្បីរៀបចំរចនាសម្ព័ន្ធនៃគណៈកម្មការនាយកនិងគណៈកម្មការបណ្តាការិយាល័យទាំង៦គឺ៖
ក្រុមប្រឹក្សាភិបាលមានដូចជា៖
១. ព្រះតេជគុណ ចៅ សាង ជាប្រធាន
២. ព្រះតេជគុណ ច័ន្ទ សុខា សមាជិក
៣. ព្រះតេជគុណ ព្រហ្ម សាលួន សមាជិក
៤. គ្រូបណ្ឌិត យៀង វណ្ណា សមាជិក
៥. ព្រឹទ្ធាចារ្យ គឹម សើង សមាជិក
៦. ព្រឹទ្ធាចារ្យ សឺន សែត សមាជិក
៧. ព្រឹទ្ធាចារ្យ រ័ត្ន ពិសិដ្ឋ សមាជិក
៨. ព្រឹទ្ធាចារ្យ ឈុន ឈិន សមាជិក
៩. ព្រឹទ្ធាចារ្យ ជា សុខា សមាជិក
១០. ព្រឹទ្ធាចារ្យ លឹម ជាថា សមាជិក
គណៈកម្មការនាយកមានដូចជា៖
១. ព្រះភិក្ខុ ចន្ទ សុផាត ប្រធាន
២. ព្រះភិក្ខុ ចៅ សុផាត អនុប្រធានទី១
៣. លោក សឿង សុធានី អនុប្រធានទី២
៤. ព្រះភិក្ខុ ជី វណ្ណាត អគ្គលេខាធិការ
៥. ព្រះភិក្ខុ សួន បូរ៉ា លេខាធិការ
៦. ព្រះភិក្ខុ ប៊ី ចាន់ ថន ហេរញ្ញិក ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៩ ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១០។
៧. ព្រះភិក្ខុ គិម វិចង់ ទទួលតំណែងជាហេរញ្ញិកជំនួសព្រះភិក្ខុ ប៊ី ចាន់ថន វិញដោយលោកមានហេតុសុំសម្រាកពីការងារ។
គណៈកម្មការបណ្តាការិយាល័យទាំង៦គឺ៖
ការិយាល័យស៊ើបអង្កេត និងផ្តល់យោបល់៖
១. លោក យាង សុធារិន្ទ ប្រធាន
២. ព្រះតេជគុណ ពេជ្រ សីហា អនុប្រធាន
៣. ព្រះតេជគុណ គឹម សុវណ្ណ សមាជិក។
ការិយាល័យសង្គមកិច្ច៖
១. ព្រះភិក្ខុ គឹម ស៊ីសំណា ប្រធាន
២. ព្រះភិក្ខុ កៀង សនប្រសិទ្ធិ អនុប្រធាន
៣. កញ្ញា ពៅ កេសរ លេខា
៤. ព្រះភិក្ខុ គឹម សារាយ សហការី ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០០៩ ដល់ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០១០។
ការិយាល័យសន្តិសុខ៖
១. ព្រះភិក្ខុ ភឿក សុធន ប្រធាន។
ការិយាល័យសិក្សាធិការ៖
១. លោក ថាច់ សុភ័ក្រ្ត ប្រធាន
២. ព្រះភិក្ខុ សុខ ស្រន់ អនុប្រធាន
៣. កញ្ញា ប៉ែន សាស្តា លេខា។
ការិយាល័យស្ថិតិ និងជំរឿន៖
១. ព្រះភិក្ខុ សើង ចែងចើង ប្រធាន
២. ព្រះភិក្ខុ យឿង តារា អនុប្រធាន។
ការិយាល័យវប្បធម៌៖
១. ព្រះភិក្ខុ កែ អ៊ុក ប្រធាន
២. ព្រះភិក្ខុ សម សុជាតិ អនុប្រធាន
៣. កញ្ញា គៀង ធីប៉ា លេខា
៤. ព្រះភិក្ខុ ទ្រិញ ភូកៀង សហការីពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៩ ដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១០
៥. ព្រះភិក្ខុ ហា សារ៉ូត សហការី
៦. ព្រះភិក្ខុ ពេជ្រ ប៊ុនថន សហការី
៧. ព្រះភិក្ខុ ចេក សុភី សហការី
៨. ព្រះភិក្ខុ ថាច់ ខៃវណ្ឌី សហការី
៩. ពលោក កៃ ចាន់សុធា សហការី
ការិយាល័យទ្រទ្រង់៖
១. ព្រះភិក្ខុ គិម វិចង់ ប្រធានពីខែមករា ឆ្នាំ ២០០៩ ដល់ខែមីនា ឆ្នាំ២០១០។
២. ព្រះភិក្ខុ គឹម សុខា ឡើងជាប្រធានជំនួស ដោយព្រះភិក្ខុ គិម វិចង់ ផ្លាស់តំណែងឡើងជាហេរញ្ញិក ជួសព្រះភិក្ខុ ប៊ី ចាន់ថន វិញ ដោយលោកមានហេតុសុំសម្រាកពីការងារ។
៣. លោកគ្រូ ថាច់ ខែន ប្រធានតំណាងសប្បុរសជននៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៤. លោក ថាច់ សុវុឌ្ឍន៍ អនុប្រធាន។
ក្រុមជំនួយការ៖
១. និស្សិត ច័ន្ទ សុជាតិ
២. កញ្ញា កែវ បុបា្ផ
៣. ព្រះភិក្ខុ ពៅ សុកឿ
៤. សាមណេរ យ៉ន រតនា
៥. សិស្ស មាននិស្ស័យ
ដើម្បីឆ្លើយតបទៅនឹងការងាររីកចម្រើននៅក្នុងអង្គការសមាគមនេះ ក៏ដូចជាការរីកចម្រើននៃសកលភាវូបនីយកម្ម ថ្នាក់ដឹកនាំបានអនុវត្តគោលការណ៍ពង្រឹងកិច្ចការផ្ទៃក្នុងដោយការរៀបចំ គណៈកម្មការបន្ថែម ហើយមានកិច្ចប្រជុំរាល់ដំណាច់ខែ ដើម្បីធ្វើរបាយការណ៍ និងពិភាក្សាស្វែងរកនូវចំណុចខ្វះចន្លោះ ក្នុងគោលការណ៍ទំនាក់ទំនង ប្រមូលផ្តុំសមណនិស្សិត-និស្សិត បញ្ញវន្តដោយប្រើពាក្យថា យើងធ្វើលេខបូក ឬគុណ តែយើងមិនធ្វើជាដាច់ខាតនូវលេខសង ឬលេខចែកឡើយ បានន័យថា “សម្ព័ន្ធមិនមានការរើសអើង បែងចែក វណ្ណៈ ពណ៌សម្បុរ ចំណេះដឹង”។ សម្ព័ន្ធមានតែការចងក្រងប្រមូលផ្តុំគ្នាក្នុងវត្ថុបំណងចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងជួយទុក្ខធុរៈគ្នាទៅ
វិញទៅមក ដើម្បីរួមចំណែកធ្វើឲ្យសង្គមបានសុខសន្តិភាព និងរីកចម្រើនដូចអរិយ ប្រទេស។
បន្តកិច្ចការបណ្តុះបណ្តាលលើមាគ៌ាអភិវឌ្ឍន៍៍ធនធានមនុស្ស មានការបើកវគ្គ បណ្តុះបណ្តាលផ្នែកកុំព្យូទ័រជាប់រហូត និងអនុវត្តគោលការណ៍សែ្វងរកអាហារូបករណ៍ ជ្រើសរើស និងបញ្ជូនសមណនិស្សិតទៅបន្ដការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅប្រទេសថៃបាន ៤ ជំនាន់គឺ៖ ជំនាន់ទីមួយមានចំនួន ៩ អង្គ, ជំនាន់ទីពីរមានចំនួន ១២ អង្គ, ជំនាន់ទីបីមានចំនួន ៨ អង្គ និងជំនាន់ទី៤ មានចំនួន ៥ អង្គ ដែលមានសមណនិស្សិតសរុបចំនួន ៣៤ អង្គ។
កិច្ចការបញ្ជូនសមណនិស្សិតទៅសិក្សានៅបរទេស គឺជាផែនការប្រចាំឆ្នាំរបស់ សម្ព័ន្ធ គឺធ្វើយ៉ាងណាត្រូវជ្រើសរើសសមណនិស្សិតឲ្យបានយ៉ាងតិច១០អង្គក្នុងមួយឆ្នាំ។ នៅឆ្នាំ ២០១០ សម្ព័ន្ធមានផែនការបន្ថែមទៀតគឺ ខិតខំស្វែងរកអាហារូបករណ៍ជួយដល់សមណនិស្សិត-និស្សិតដែលកំំពុងសិក្សានៅព្រះរាជាណាចក្រកម្ពុជា ហើយមានភាពខ្វះខាតក្នុងការបង់ថ្លៃសាលាជាដើម។
នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១០ ព្រះភិក្ខុ ចន្ទ សុផាត ព្រះប្រធានសម្ព័ន្ធ បានទទួលការនិមន្តពីវត្តខេមររង្សី នៅទីក្រុងសានហូសេ រដ្ឋកាលីហ្វ៉រញ៉ា ដោយសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក និងអង្គការសហប្រជាជាតិទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិកអស់រយៈពេល៣ខែ។ ដើម្បីចូលរួមប្រជុំនៅវេទិកាអចិន្ត្រៃយ៍ស្តីពីបញ្ហាជនជាតិដើមលើកទី០៩នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាបូរីណូយ៉កអស់ រយៈពេលពីរសប្តាហ៍គឺពីថ្ងៃទី ១៩-៣០ មេសា។ បន្ទាប់ពីការចូលរួមប្រជុំរួចព្រះប្រធាន ចន្ទ សុផាត បាននិមន្តទៅទស្សនកិច្ចចំនួន ៨ រដ្ឋទៀត ក្នុងវត្ថុបំណងផ្សាផ្ជាប់នូវការទំនាក់ទំនងជាមួយនិងសប្បុសជន ឲ្យបានដឹងឮពីគោលនយោបាយរបស់សម្ព័ន្ធ និងការសិក្សា
រៀនសូត្រ ព្រមទាំងការរីកចំរើនក៏ដូចជាភាពខ្វះខាតរបស់សមណនិស្សិត-និស្សិតដែលកំពុងសិក្សានៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅប្រទេសថៃជាដើម។ ជាលទ្ធផលទទួលបានការគាំទ្រ និងឧបត្ថម្ភពីសប្បុរសជននៅទីនោះសម្រាប់ទ្រទ្រង់ដល់សមណនិស្សិត-និស្សិតយើង។
នៅថ្ងៃអាទិត្យ ៤កើត ខែកត្ដិក ឆ្នាំថោះត្រីស័ក ព.ស ២៥៥៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា គ.ស ២០១១ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានប្រារព្ធ “អង្គមហាសន្និបាតវិសាមញ្ញ” នៅវត្តសិរីសោភា (អង្គតាម៉ិញ) ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពព្រះតេជព្រះគុណ យ៉ាន់ ថាត់ ព្រះចៅអធិការវត្តសិរីសោភា (អង្គតាម៉ិញ) ដើម្បីជ្រើសរើសថ្នាក់ដឹកនាំសម្រាប់អាណត្តិទី៤។ បេក្ខជនដែលត្រូវឈរឈ្មោះសម្រាប់ឲ្យសមាជិក សមាជិកាបោះឆ្នោតរួមមាន៦អង្គ/រូបគឺ៖
១. ព្រះភិក្ខុ យឿង តារា
២. ព្រះភិក្ខុ កែ អ៊ុក
៣. កញ្ញា ពៅ កេសរ
៤. ព្រះភិក្ខុ សម សុជាតិ
៥. ព្រះភិក្ខុ ហ៊ាន ហូយ
៦. ព្រះភិក្ខុកៀង សនប្រសិទ្ធិ។
ជាលទ្ធផល ព្រះភិក្ខុ យឿង តារា ទទួលបានសំឡេងគាំទ្រធ្វើជាប្រធានថ្មីដឹកនាំសម្រាប់អាណត្តិទី៤។ នៅអាទិត្យ ០៣ រោច ខែកត្ដិក ឆ្នាំថោះត្រីស័ក ព.ស ២៥៥៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា គ.ស ២០១១ ព្រះប្រធាន យឿង តារា បានបើកកិច្ចប្រជុំមួយដើម្បីរៀបចំបង្កើតរចនាសម្ព័ន្ធសម្រាប់អាណត្តិទី៤ដែលមានសមាសភាពដូចខាងក្រោម៖
ក្រុមប្រឹក្សាភិបាល៖
១. លោកគ្រូ ចៅ សាង ប្រធាន
២. លោកគ្រូ យៀង វណ្ណា សមាជិក
៣. ព្រះតេជព្រះគុណ ចន្ទ សុផាត សមាជិក
៤. ព្រឹទ្ធាចារ្យ សឺន សែត សមាជិក
៥. ព្រឹទ្ធាចារ្យ រ័ត្ន ពិសិដ្ឋ សមាជិក
៦. ព្រឹទ្ធាចារ្យ ឈុន ឈិន សមាជិក
៧. ព្រឹទ្ធាចារ្យ ជា សុខា សមាជិក
៨. ព្រឹទ្ធាចារ្យ លឹម ជាថា សមាជិក
គណៈកម្មការនាយក៖
១. ព្រះភិក្ខុ យឿង តារា ប្រធាន
២. ព្រះភិក្ខុ កែ អ៊ុក អនុប្រធានទី១
៣. កញ្ញា ពៅ កេសរ អនុប្រធានទី ២
៤. ព្រះភិក្ខុ សម សុជាតិ អគ្គលេខាធិការ ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១១ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២។
៥. លោក ថាច់ សុតឹម លេខាធិការ
៦. ព្រះភិក្ខុ ពៅ សុកឿ ហេរញ្ញិក។
គណៈកម្មការការិយាល័យទាំង៦គឺ៖
ការិយាល័យសង្គមកិច្ច៖
១. ព្រះភិក្ខុ កៀង សនប្រសិទ្ធិ ប្រធាន
២. លោក ថាច់ ចក្រ្កាវុឌ្ឍ អនុប្រធាន
៣. កញ្ញា សេង ចិន្តា លេខា។
ការិយាល័យសន្តិសុខ៖
១. ព្រះភិក្ខុ ហ៊ាន ហូយ ប្រធាន
២. ព្រះភិក្ខុ ថាច់ សាង អនុប្រធាន
៣. ព្រះភិក្ខុ សឺន ខាង លេខា។
ការិយាល័យសិក្សាធិការ៖
១. លោក កៃ ចាន់សុធា ប្រធាន
២. ព្រះភិក្ខុ ទ្រីវ សុណាវ អនុប្រធាន
៣. កញ្ញា ប៉ែន សាស្តា លេខា។
ការិយាល័យស្ថិតិនិងជំរឿន៖
១. ព្រះភិក្ខុ ថាច់ ខេមរា ប្រធាន
២. ព្រះភិក្ខុ សួន សូនី អនុប្រធាន
៣. ព្រះភិក្ខុ គង់ ធូ លេខា។
ការិយាល័យវប្បធម៌ៈ៖
១. ព្រះភិក្ខុ ពេជ្រ ប៊ុនថន ប្រធាន
២. ព្រះភិក្ខុ ត្រឹង ដង អនុប្រធាន
៣. កញ្ញា គៀង ធីប៉ា លេខា
៤. ព្រះភិក្ខុ ថាច់ ខៃវណ្ឌី សហការី ទទួលបន្ទុកខាងគ្រប់គ្រងគេហទំព័រ
៥. ព្រះភិក្ខុ រិន្ទ ភិរម្យ សហការី ទទួលបន្ទុកខាងសរសេរព័ត៌មាននិងចុះព័ត៌មាន
៦. ព្រះភិក្ខុ ថាច់ អាងមេត្តា សហការី ទទួលបន្ទុកជាអ្នកជំនួយការក្នុងការសរសេរព័ត៌មាន
៧. លោក អ៊ុន សុវឌ្ឍ សហការី ជំនួយការឲ្យប្រធាន
៨. លោក ថាច់ បិន សហការី ជំនួយការឲ្យប្រធាន។
ការិយាល័យទ្រទ្រង់៖
១. ព្រះភិក្ខុ គិម សុខា សហប្រធាន
២. លោក ថើស ចន្ទ្រា សហប្រធាន
៣. ព្រះភិក្ខុ ឡុង សារ៉ន អនុប្រធាន
៤. ព្រះភិក្ខុ ហា សំអាង លេខា
៥.លោក ថាច់ ខែន ប្រធានតំណាងសប្បុរសជននៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៦. លោក ថាច់ សុវុឌ្ឍន៍ អនុប្រធានតំណាងសប្បុរសជននៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គណៈកម្មការស៊ើបអង្កេតនិងផ្តល់យោបល់៖
១. លោក ពេជ្រ សីហា ប្រធាន
២. លោក យាង សុធារិន្ទ សមាជិក
៣. លោក គិម សុវណ្ណ សមាជិក។
ប្រធានតំណាងតាមតំបន់ៈ៖
១. ព្រះភិក្ខុ គឹម សាង ប្រធានតំណាងតំបន់វត្តមហាមន្ត្រី កុដិ១៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
២. ព្រះភិក្ខុ សួន វាំងគា ប្រធានតំណាងតំបន់វត្តសិរីសោភា (អង្គតាម៉ិញ) ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣. ព្រះភិក្ខុ យឿន សុខ យ៉ឹង ប្រធានតំណាងតំបន់វត្តបទុមវតី កុដិ១៧ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដើម្បីរក្សានិងបន្ដការងាររបស់សម្ព័ន្ធឲ្យទៅមុខទៀត ព្រះប្រធាន យឿង តារា ក៏បានខិតខំបំពេញកិច្ចការអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាវាងវៃដឹកនាំសម្ព័ន្ធឲ្យកាន់តែរីកចម្រើនជាបន្ដបន្ទាប់រហូតមក គឺអនុវត្តតាមគោលមាគ៌ាអភិវឌ្ឍន៍ធនធានមនុស្សក្នុង សង្គម។ ការបញ្ជូនសមណនិស្សិតទៅសិក្សានៅប្រទេសថៃ និងបន្ដស្វែងរកការឧបត្ថម្ភក្នុងផ្នែកអាហារូបករណ៍សម្រាប់សមណនិស្សិត-និស្សិតក្រីក្រខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃអាទិត្យ ១៣ កើត ខែអស្សុជ ឆ្នាំមមែ សប្ដស័ក ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា គ.ស. ២០១៥ មានអង្គមហាសន្និបាតសាមញ្ញ នៅសាលាគណរាជធានីភ្នំពេញ វត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពព្រះតេជព្រះគុណ យ៉ាន់ ថាត់ព្រះចៅអធិការវត្តសិរីសោភា (អង្គតាម៉ិញ) និងមានការនិមន្ដចូលរួមជាគណៈអធិបតី ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្ដាំវត្តបទុមវតី ដើម្បីជ្រើសរើសថ្នាក់ដឹកនាំសម្រាប់អាណត្តិទី៥។ បេក្ខជនដែលត្រូវឈរឈ្មោះសម្រាប់ឲ្យសមាជិក សមាជិកាបោះឆ្នោតរួមមាន៧អង្គ/រូបគឺ៖
១. ព្រះភិក្ខុ សឺន សុផារិន្ទ
២. ព្រះភិក្ខុ ត្រឹង ដង
៣. ព្រះភិក្ខុ សោណ ធារី
៤.ព្រះភិក្ខុ ឌឿង វិជ័យ
៥. ព្រះភិក្ខុ ថាច់ ស្នាល
៦. ព្រះភិក្ខុ យឿន សុខយ៉ឹង
៧. លោក ស៊ី ស័ក្ដិបូរិន
លទ្ធផលបានទៅលើព្រះភិក្ខុ សឺន សុផារិន្ទ ដែលមានសំឡេងគាំទ្រលើសលុបធ្វើជាប្រធានដឹកនាំសម្ព័ន្ធក្នុងអាណត្តិទី៥។ ក្រោយពីទទួលសំឡេងគាំទ្រជាប្រធានមក នៅថ្ងៃអាទិត្យ ១២ រោច ខែអស្សុជ ឆ្នាំមមែ សប្ដស័ក ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃទី ០៨ វិច្ឆិកា គ.ស.២០១៥ ព្រះប្រធាន សឺន សុផារិន្ទ ក៏បានកោះនិមន្ដនិងបើកកិច្ចប្រជុំមួយ ដើម្បីបង្កើតគណៈកម្មការនាយក និងគណៈកម្មការបណ្ដាការិយាល័យទាំង៦សម្រាប់បន្ដការដឹកនាំសម្ព័ន្ធតទៅមុខទៀត។ ដោយមានរចនាសម្ព័ន្ធដូចខាងក្រោម៖
ក្រុមប្រឹក្សាភិបាលរួមមាន៖
១. ព្រឹទ្ធាចារ្យ សឺន សែត ប្រធាន
២. ព្រះតេជគុណ ចន្ទ សុផាត សមាជិក
៣. ព្រះតេជគុណ យឿង តារា សមាជិក
៤. លោកគ្រូ យៀង វណ្ណា សមាជិក
៥. លោកគ្រូ ចៅ សាង សមាជិក
៦. ព្រឹទ្ធាចារ្យ រ័ត្ន ពិសិដ្ឋ សមាជិក
៧. ព្រឹទ្ធាចារ្យ គឹម សុង សមាជិក
គណៈកម្មការនាយករួមមាន៖
១. ព្រះភិក្ខុ សឺន សុផារិន្ទ ប្រធាន
២. ព្រះភិក្ខុ ត្រឹង ដង អនុប្រធានទី១
៣. ព្រះភិក្ខុ ឌឿង វិជ័យ អនុប្រធានទី២
៤. ព្រះភិក្ខុ សោណ ធារី អគ្គលេខាធិការ ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី១៥ខែមេសា ឆ្នាំ២០១៦។
៥. ព្រះភិក្ខុ ថាច់ ស្នាល ហេរញ្ញិក
៦. លោក ស៊ី ស័ក្ដិបូរិន លេខាធិការ
៧. ព្រះភិក្ខុ យឿន សុខយ៉ឹង ទទួលតំណែងជាអគ្គលេខាធិការជំនួសព្រះភិក្ខុ សោណ ធារី វិញនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ដោយលោកត្រូវនិមន្ដទៅស្នាក់នៅឯក្រៅប្រទេស។
ប្រធានបណ្ដាការិយាល័យទាំង៦ទៀតរួមមាន៖
ការិយាល័យសន្ដិសុខ៖
១. ព្រះភិក្ខុ ថាច់ សាង ប្រធាន
២. ព្រះភិក្ខុ គឹម វិបុលសុបញ្ញា អនុប្រធាន
ការិយាល័យសង្គមកិច្ច៖
១. ព្រះភិក្ខុ យឿន សុខយ៉ឹង ប្រធាន តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។ ព្រះតេជគុណ ថាច់ រ៉ុង អនុប្រធាន ទទួលតំណែងជាប្រធានជួសវិញ ដោយលោកទទួលតំណែងជាអគ្គលេខាធិការ។
២. ព្រះភិក្ខុ ថាច់ រ៉ុង អនុប្រធាន តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។
ការិយាល័យសិក្សាធិការ៖
១. ព្រះភិក្ខុ ថាច់ ភឿង ប្រធានតាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ ព្រះភិក្ខុ សុខ សំរិទ្ធ អនុប្រធាន បានផ្លាស់តំណែងឡើងមកជាប្រធានជួសព្រះតេជគុណថាច់ ភឿងវិញ ដោយលោកបានលាចាកសិក្ខាបទហើយសុំសម្រាកពីការងារសម្ព័ន្ធនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ។
២. ព្រះភិក្ខុ សុខ សំរិទ្ធ អនុប្រធាន តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។
ការិយាល័យស្ថិតិ៖
១. ព្រះភិក្ខុ ហួង សាយណ្ហ ប្រធាន
ការិយាល័យវប្បធម៌៖
១. ព្រះភិក្ខុ រិន្ទ ភិរម្យ ប្រធាន
២. ព្រះភិក្ខុ ថាច់ ឆេង អនុប្រធាន
៣. កញ្ញា សាំង សុភាព លេខា
៤. ព្រះភិក្ខុ ថាច់ រតនា សហការី
៥. ព្រះភិក្ខុ ថាច់ វង្ស មុនី សហការី
ការិយាល័យទ្រទ្រង់៖
១. ព្រះភិក្ខុ សង សាហ្មន សហប្រធាន តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០១៦។ ព្រះភិក្ខុ មាស វិចិត្រ ជាសហការីការិយាល័យទ្រទ្រង់បានផ្លាស់តំណែអឡើងមកជាសហប្រធានការិយាល័យទ្រទ្រង់ជំនួសព្រះភិក្ខុ សង សាហ្មនវិញដោយលោកសុំសម្រាកពីការងារ។
២. លោក ថើស ចន្រ្ទា សហប្រធាន
គណៈកម្មការស៊ើបអង្កេតនិងផ្តល់យោបល់៖
១. លោក ពេជ្រ សីហា ប្រធាន
២. លោក យាង សុធារិន្ទ សមាជិក
៣. លោក គឹម សុវណ្ណ សមាជិក។
ប្រធានតំណាងតាមតំបន់ៈ៖
១. ព្រះភិក្ខុ កៅ ហាយ ប្រធានតំណាងតំបន់វត្តមហាមន្ត្រី កុដិ១៣។
២. ព្រះភិក្ខុ គឹម សុខ ប្រធានតំណាងតំបន់វត្តសិរីសោភា (អង្គតាម៉ិញ)។
៣. ព្រះភិក្ខុ ពៅ កុសល ប្រធានតំណាងតំបន់វត្តបទុមវតី កុដិ១៧។
៤. ព្រះភិក្ខុ ថាន សុថៀវ ប្រធានតំណាងតំបន់វត្តទួលសង្កែ។
ជាគោលការណ៍អភិវឌ្ឍន៍ចំណេះដឹងដល់សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងជាគោលការណ៍ពង្រឹងថា្នក់ដឹកនាំរបស់សម្ព័ន្ធឲ្យមានភាពជឿទុកចិត្តដល់ម្ចាស់ឧបត្ថម្ភក៍ និងគាំទ្រជាប្រចាំ ព្រះប្រធាន សឺន សុផារិន្ទ ក៏បានបន្ដការដឹកនាំតាមមាគ៌ាចំបងរបស់សម្ព័ន្ធ គឺការបណ្ដុះបណ្ដាលធនធានមនុស្សដោយមានការបើកវគ្គបណ្ដុះបណ្ដាលផ្នែកជំនាញខ្លីៗ មានដូចជាការបើកវគ្គបង្រៀនកិច្ចការរដ្ឋបាលនិងលេខាធិការព្រមទាំងបន្ដស្វែងរកអាហារូបករណ៍ពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីជួយដល់សមណនិស្សិត-និស្សិតយើងដែលកំពុងខ្វះខាតក្នុងការសិក្សារៀនសូត្រ ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេសមានប្រទេសថៃជាដើម។
ការធ្វើបែបនេះដោយទស្សនវិស័យ បេសកកម្ម និងគោលបំណងរបស់សម្ព័ន្ធសមណនិសិ្សត-និស្សិតខ្មែរកម្ពុជាក្រោមនៅពេលបច្ចុប្បន្ន និងទៅអនាគតគឺ ៖
មានទស្សនវិស័យផ្ដោតទៅលើការអភិវឌ្ឈន៍ធនធានមនុស្សជាចម្បង។
ធ្វើការទំនាក់ទំនងគ្នា ចងសម្ព័ន្ធមេត្រីភាពរវាងសមណនិស្សិត-និស្សិតដែលមានដើមកំ ណើតជាខ្មែរកម្ពុជាក្រោមឲ្យមានការឯកភាព ភាតរភាព និងពង្រឹងនូវសិក្ខវឌ្ឍនភាព សុភមង្គល ទាំងក្នុងនិងក្រៅប្រទេស។
ផ្សព្វផ្សាយព្រះពុទ្ធសាសនា វប្បធម៌ អក្សរសាស្រ្ត ទំនៀមទ្លាប់ ប្រពៃណី របស់ជាតិ ជាពិសេសរបស់ខ្មែរកម្ពុជាក្រោម។
ងាយស្រួលដល់ការឧបត្ថម្ភ និងការទទួលយកពីសប្បុរសជនក្នុង និងក្រៅប្រទេស ជួយណែនាំ តំរែតំរង់ សមាជិក សមាជិកា ឲ្យមានសីលធម៌ និងគោរពតាមពុទ្ធោវាទជាប្រត្យ័ក្ស។
ជាពិសេស ជួយរកមធ្យោបាយ បើកកម្មវិធីអប់រំ ចំណេះដឹងផ្សេងៗជូនសមាជិករបស់ខ្លួន។
សហការជាមួយរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ។
មិនបំរើគណបក្សនយោបាយ និងគ្មាននិន្នាការលូកដៃក្នុងគណបក្សនយោបាយណាមួយ ឡើយ។
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦
ជួសគណៈកម្មការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម
រៀបចំសម្រួលឡើងវិញ
ព្រះភិក្ខុ ឯកប្បញ្ញោ សឺន សុផារិន្ទ