ឱ្យតម្លៃអតិថិជនរបស់ខ្លួន

គឺមានតែមនុស្សដូចគ្នានេះហើយ ដែលមានលទ្ធភាពទ្រទ្រង់អ្នកតាមរយៈការផ្តល់ពេលវេលា ឬក៏ប្រាក់កាសដល់អ្នកដើម្បីឱ្យអ្នកអាចប្រើប្រាស់ទាំងសម្រាប់ខ្លួនឯង និងទាំងសម្រាប់គ្រួសារផងនោះ។ អ្នកទាំងនោះជាប្រជាជនទូទៅទាំងអស់ដែលត្រូវការសេវា និងទំនិញរបស់អ្នក។ ដូចនេះ ត្រូវស្គាល់ពួកគេ និងឱ្យតម្លៃពួកគេ។ គឺពួកគេនេះហើយ ជាគន្លឹះសម្រាប់ឱ្យអ្នកឈានឆ្ពោះទៅរកភាពជោគជ័យបាន។ មនុស្សដែលទទួលបានការឱ្យតម្លៃ និងដឹងគុណតែងមានចិត្តតមស្នងដោយការដឹងគុណយ៉ាងស្មោះត្រង់ ហើយក្លាយទៅជាអ្នកផ្សព្វផ្សាយបន្តយ៉ាងវិសេស ដោយហេតុថាពួកគេនឹងនិយាយស្ងើចសរសើរអំពីអ្នកទៅឱ្យអ្នកដទៃទៀតបានដឹងផងដែរ។

តាមរយៈការផ្តោតការយកចិត្តទុកដាក់លើតម្រូវការរបស់អ្នកដទៃ ប្រការល្អៗនឹងកើតមានដល់អ្នកវិញជាការតបស្នងជាមិនខាន។ ពេលនោះ អ្នកនឹងទទួលបានអ្វីៗដែលអ្នកប្រាថ្នា។ ការផ្តល់សេវាល្អមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អតិថិជន ហើយវាក៏ចាំបាច់ខ្លាំងណាស់ដែរសម្រាប់ជំនួញរបស់អ្នក បើគ្មានការបំរើសេវាល្អៗដល់អតិថិជននោះទេ អ្នកក៏ពុំមានអតិថិជនដែរ ហើយពេលនោះអ្នកក៏ពុំមានជំនួញអ្វីដែរ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៧៤ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.