អាន អាន អាន

ការបង្ហាត់ចិត្តកូនៗឱ្យចូលចិត្តការអានសៀវភៅ  មិនទាន់រាប់ថាជាកិច្ចការសំខាន់បំផុតនៅឡើយទេ។ តើជាអ្វីទៅវិញ? “អានឱ្យខ្លួនឯងស្តាប់”។

ការអាន គឺជារង្វាន់ប្រចាំជីវិតរបស់យើង។ ប្រសិនបើអ្នកអានមិនថាអ្នកអានអ្វីឡើយ ការសែត ឬ Internet វាតែងតែបង្កើនចំណេះដឹងរបស់អ្នកជានិច្ច។ ជាជាងការទុកពេលធុញថប់ឱ្យនៅទំនេរ ចូរយកសៀវភៅតាមខ្លួនជានិច្ច ដូចភាសាអង់គ្លេស គេនិយាយថា A.B.A.B ដែលមកពីអត្ថន័យពេញថា Always Bring A Book នោះ ហើយអានវាឱ្យបានប្រយោជន៍ខ្លាំងបំផុត។

ចូរធ្វើខ្លួនឱ្យក្លាយទៅជាគំរូល្អនៅក្នុងផ្ទះ ក្នុងការប្រែក្លាយពេលទំនេរឱ្យទៅជាការអានសៀវភៅ។ កូនៗច្បាស់ជានឹងអានតាមពេលឃើញឪពុកម្តាយកំពុងអាននោះ។ ធ្វើយ៉ាងណាឱ្យមានសៀវភៅគ្រប់ប្រភេទមាននៅក្នុងផ្ទះសម្រាប់គ្រប់គ្នាអាន និងពិភាក្សា។ បែងចែកចំណុចគ្នាអានក្នុងគ្រួសារ ហើយផ្តល់រង្វាន់ដល់កូនៗណាដែលអានដល់គោលដៅមុនគេ។ គួរកំណត់យកពេលណាមួយក្នុងមួយសប្តាហ៍ដើម្បីអាន និងស្តាប់រួមគ្នា។ ការដើរស្វែងរកសៀវភៅល្អៗ នៅឯបណ្ណាគារ និងបណ្ណាល័យ ជាគ្រួសារឱ្យបានទៀងទាត់ក៏ជាប្រការល្អដែរ។ ប្រសិនបើយកឱកាសឆ្នាំថ្មី ឬឱកាសពិសេសផ្សេងៗទៀតដើម្បីជូនរង្វាន់គ្នាទៅវិញទៅមក ដែលរង្វាន់ទាំងអស់នោះសុទ្ធតែជាសៀវភៅនោះ គឺកាន់តែប្រសើរ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៨៦ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.