សួរសំណួរឱ្យបានច្រើន

មធ្យោបាយដែលល្អបំផុតក្នុងការយកពត៌មានគឺ ត្រូវសួរសំណួរហើយត្រង់ត្រាប់ស្តាប់ចម្លើយ ។ មនុស្សពូកែ គេពុំដែលចេះខ្មាស់អៀនឡើយ។ ប្រសិនបើអ្នកណាម្នាក់មើលទៅហាក់ដូចជាខកចិត្ត ធុញថប់ ឬក៏កំពុងអន្ទះសារក្នុងចិត្ត ចូរសួរគេទៅមើលថា តើមកពីមូលហេតុអ្វី? សួរសំណួរហើយរងចាំស្តាប់នូវចំណូចគោលៗដោយប្រុងប្រយ័ត្ន។ វិធីនេះ ប្រហែលជាអ្នកអាចជួយដោះស្រាយបញ្ហាបានមុន ពេលវាហួសពេលបាន។ ប្រសិនបើពាក្យសុំផ្សេងៗរបស់អ្នក ដូជជាពាក្យសុំចូលធ្វើការងារជាដើមត្រូវបានគេបដិសេធ ចូរសួរសំណួរដើម្បីស្វែងយល់ពីមូលហេតុ។ វិធីនេះនឹងធានាថា អ្នកអាចនឹងធ្វើកិច្ចការនេះបានជោគជ័យលើកក្រោយ។ ទន្ទឹមគ្នានេះដែរ ចូរធ្វើយ៉ាងណាឱ្យសំណួរនិមួយៗរបស់អ្នកជាគន្លឹះបន្តទៅសំណួរក្រោយៗទៀត។ សំណួរគឺជាគន្លឹះល្អបំផុតសម្រាប់ការកសាងខ្លួនឯង។ សម្រាប់អ្នកសួរសំណួរដែលពូកែ សំណួរណាដែលគេមិនបានសួរ គឺជាសំណួរគ្មានប្រយោជន៍។

ចំណែកឯអ្នកទទួលសំណួរវិញក៏គួរចងចាំដែរថា បើសិនជាបញ្ហាកើតឡើងនោះជាការពិត អ្នកមិនគួររានឹងទទួលសំណួរណាមួយសោះឡើយ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៨១ដោយៈ ជុំ សមវាសនា)