សម្ព័ន្ធសមណនិស្សិត~និស្សិតខ្មែរកម្ពុជាក្រោម បានប្រគេនថ្លៃតវីសាដល់សមណនិស្សិតថ្មីសិក្សាប្រទេសថៃ ៦ព្រះអង្គ

ថ្ងៃ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រាជធានីភ្នំពេញ ត្រូវនឹងថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២
សមាគមសម្ព័ន្ធសមណនិស្សិត~និស្សិតខ្មែរកម្ពុជាក្រោម នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បានប្រគេនថ្លៃតវីសាសមណនិស្សិតថ្មី ៦ព្រះអង្គ ដែលបន្តទៅសិក្សានៅព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុង១អង្គ ១៥០ដុល្លារ (៦អង្គ ស្មើ ៩០០ដុល្លារសហរដ្ឋអាមេរិក) និងគណៈកម្មការ៣អង្គដែលជួយសម្រួលរត់ឯកសារ ១អង្គ ៥០ដុល្លារ (៣អង្គ ស្មើ១៥០ដុល្លាេរសហរដ្ឋអាមេរិក) សរុបរួមទាំងអស់ ១,០៥០ ដុល្លារសហរដ្ឋអាមេរិក។
ព្រះសមណនិសិ្សតថ្មី ៦អង្គ រៀននៅសាកលមហាចូឡាលុងករណ៍រាជវិទ្យាល័យ ហៅកាត់ថា មចរ. ពាក្យអង់គ្លេសថា Machulalongkornrajavidyalaya University MCU ដូចមានរាយនាមខាងក្រោមនេះ
១. ព្រះតេជព្រះគុណ លី ហ៉ីវងៀរ Ly Hieu Nghia និស្សិតបរិញ្ញាបត្រ គណៈមនុស្សសាស្រ្ត ឆ្នាំទី១ ខេត្តអយុធ្យា
២. ព្រះតេជព្រះគុណ ឡឹម ភឿកថាញ់ Lam Phuoc Thanh និស្សិតបរិញ្ញាបត្រ គណៈមនុស្សសាស្ត្រ ឆ្នាំទី១ ខេត្តអយុធ្យា
៣. ព្រះតេជព្រះគុណ ឡឹម ថន Lam Thol និស្សិតបរិញ្ញាបត្រគណៈមនុស្សសាស្ត្រ ឆ្នាំទី១ ខេត្តអយុធ្យា
៤.ព្រះតេជព្រះគុណ ឡឹម វ៉ាំងគៀង Lam Van Kien និស្សិតបរិញ្ញាបត្រ គណៈគរុសាសាស្រ្ត ឆ្នាំទី១ ខេត្តអយុធ្យា
៥. ព្រះតេជព្រះគុណ តាំង ហ្វាងវ៉ាំង Tang Hoang Van និស្សិតបរិញ្ញាបត្រ គណៈមនុស្សសាស្ត្រ ឆ្នាំទី១ ខេត្តអយុធ្យា
៦. ព្រះតេជព្រះគុណ លី ថាញ់អាង Ly Thanh An និស្សិតបរិញ្ញាបត្រ គណៈមនុស្សសាស្ត្រ ឆ្នាំទី១ ខេត្តអយុធ្យា។
ព្រះគណៈកម្មការ៣អង្គ ជួយសម្រួលរត់ឯកសារប្រគេននិស្សិតថ្មី៦អង្គខាងលើ ដូចមានរាយនាមខាងក្រោមនេះគឺ៖
១. ព្រះតេជព្រះគុណ ថាច់ យៀង អតីតប្រធានសម្ព័ន្ធនិស្សិតនៅប្រទេសថៃ អាណត្តិទី៩
២. ព្រះតេជព្រះគុណ ឈិត សារៀង លេខាសម្ព័ន្ធនិស្សិតនៅប្រទេសថៃ អាណត្តិទី១០
៣. ព្រះតេជព្រះគុណ ឡឹម សរ ជាសមាជិកសម្ព័ន្ធនិស្សិតនៅប្រទេសថៃ។
សូមប្រគេននិស្សិតថ្មី៦អង្គ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ដើម្បីក្លាយទៅជាមូលធនមនុស្ស សម្រាប់ជាតិមាតុភូមិយើង និងមនុស្សជាតិតរៀងទៅ ម្យ៉ាងវិញទៀតសូមប្រគេនពរសម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរក្រោម នៅប្រទេសថៃ ទាំងអស់អង្គមានព្រះសុខភាពល្អបរិបូរណ៍ ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាមូលធនមនុស្ស ដើម្បីជាតិមាតុភូមិយើង និងមនុស្សជាតិតរៀងទៅ។
គួរ ពុំគួរ សូមព្រះមេត្តាអធ្យាស្រ័យ និងដោយក្ដីគោរពស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត ពីយើងខ្ញុំ សម្ព័ន្ធសមណនិសិ្សត~និស្សិតខ្មែរកម្ពុជាក្រោម នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published.