
ការិយាល័យសង្គមកិច្ច នៃសម្ព័ន្ធសមណ និស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាការិយាល័យ មួយ ដែលមានសកម្មភាពជាច្រើន ដែលបានចូលរួមចំណែកដើម្បីសង្គម ក្នុងការជួយដោះ សា្រយនូវបញ្ហាផ្សេងៗ បានកើតឡើងមកលើបងប្អូន ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរកម្ពុជាក្រោមយើង ដែលមានភាពអយុត្តិធម៌ ក្នុងការរំលោភសិទ្ធិដោយប្រការណានីមួយ ទោះបីរស់នៅកម្ពុជាក្រោមក្តី នៅព្រះរាជាណាចក្រកម្ពុជាក៏ដោយ។
ហើយក្នុងឆមាសទី២ នេះការិយាល័យសង្គមកិច្ច បានធ្វើនូវសកម្មភាពទាំងឡាយ មានដូចខាងក្រោម ៖
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ព្រះតេជ- ព្រះគុណ យឿង តារា, ព្រះតេជព្រះគុណ ពេជ្រ ប៊ុនថន, ព្រះតេជព្រះគុណ កៀង សនប្រសិទ្ធិ និងព្រះតេជព្រះគុណ ថាច់ វិសិទ្ធិ បាននិមន្តទៅបង្សុ-កុលបុណ្យសពលោក ថាច់ ញ៉ីវ នៅខាងជើងសំរោងអណ្តែត ខណ្ឌសែនសុខ និងចូលកុសលបុណ្យចំនួន ១០០.០០០៛ ។
ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ព្រះតេជ- ព្រះគុណ ពៅ សុកឿ, ព្រះតេជព្រះគុណ យឿន សុខយ៉ឹង និងព្រះតេជព្រះគុណ សោណ ធារី បាននិមន្តទៅសួរសុខទុក្ខញោម យូរ, លោកមា ដា និងភរិយានាម ថាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ និងបានជូនថវិកា ១២០.០០០៛ ។
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ព្រះតេជ- ព្រះគុណ ត្រឹង ដង និងលោក ស៊ី ស័ក្តិបូរិន បានទៅចូលរួមសន្និសីទកាសែត ស្តីពីការចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោមដោយខុសច្បាប់ ក្នុងវត្តអង្គ តាម៉ិញ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ នៅវត្តសាមគ្គីរង្សី។
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ព្រះតេជ- ព្រះគុណ ពៅ សុកឿ បានប្រគេនបច្ច័យ $២០ ដល់ព្រះតេជព្រះគុណ ថាច់ ស្នាល សហការីហេរញ្ញិក ដើម្បីព្យាបាលរោគ។
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ ព្រះតេជ- ព្រះគុណ ពៅ សុកឿ, ព្រះតេជព្រះគុណ សោណ ធារី, ព្រះតេជព្រះគុណ យឿន សុខយ៉ឹង និងព្រះតេជព្រះគុណ ថាច់ ស្នាល បាននិមន្តទៅសួរសុខទុក្ខព្រះតេជព្រះគុណ ថាច់ សាវុឌ្ឍន៍ នៅមន្ទីរពេទ្យព្រះកេតុមាលា និង ប្រគេនបច្ច័យ ២០$ ។
ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ព្រះតេជ- ព្រះគុណ ពេជ្រ ប៊ុនថន, ព្រះតេជព្រះគុណ ពៅ សុកឿ, ព្រះតេជព្រះគុណ យឿន សុខយ៉ឹង និងព្រះតេជព្រះគុណ ពៅ កុសល បាននិមន្តទៅសួរសុខទុក្ខលោក គឹម ភិរម្យ និងជូនថវិការ ២០$ ។
ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ព្រះតេជ ព្រះគុណ យឿង តារា, ព្រះតេជព្រះគុណ ពេជ្រ ប៊ុនថន,ព្រះតេជព្រះគុណ ពៅ សុកឿ, ព្រះតេជ ព្រះគុណ យឿន សុខយ៉ឹង, ព្រះតេជព្រះគុណ ថាច់ ស្នាល និងលោក ស៊ី ស័ក្តិបូរិន បាននិមន្តចូលរួមបុណ្យសពលោក គឹម ភិរម្យ និងចូលកុសល ២០$ ។
ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ព្រះតេជ- ព្រះគុណ ពៅ សុកឿ បានចូលកុសលបុណ្យញោមប្រុស ព្រះតេជព្រះគុណ ថាច់ ស្នាល បច្ច័យចំនួន ៥០$ ។
ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ព្រះតេជ- ព្រះគុណ ត្រឹង ដង និងលោក ស៊ី ស័ក្តិបូរិន បាននិមន្តទៅសួរសុខទុក្ខលោកប្អូន ភារៈ ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ បានជូនថវិការ ២០$ ។
ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ព្រះតេជ- ព្រះគុណ សង សាហ្មន បាននិមន្តទៅសួរសុខទុក្ខលោក យូយ នៅភូមិ ទួលសង្កែ ខណ្ឌ ឬស្សីកែវរាជធានីភ្នំពេញ បានជូនថវិការ ២០$ ។
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ព្រះតេជ- ព្រះគុណ ថាច់ ស្នាល ប្រគេនបច្ច័យចំនួន ១០០$ ដល់ព្រះតេជព្រះគុណ យឿង តារា ធ្វើបុណ្យកឋិនទានដង្ហែទៅខេត្តឃ្លាំង កម្ពុជាក្រោម។
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ព្រះតេជ ព្រះគុណ ត្រឹង ដង, ព្រះតេជព្រះគុណ ថាច់ ស្នាល, ព្រះតេជព្រះគុណ សោម រតនា និងព្រះតេជព្រះគុណ ថាច់ វិសា បានចូលរួមបុណ្យកឋិនទានយាយ ញ៉ុង នៅពេទ្យរុស៊ី្ស បានចូលកុសលបច្ច័យ ២០$ ។
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ព្រះតេជ-ព្រះគុណ ថាច់ ស្នាល ប្រគេនបច្ច័យព្រះតេជ- ព្រះគុណ យឿន សុខយ៉ឹង ចំនួន២០$ ចងផ្កាចូលរួមបុណ្យកឋិនទាន ដង្ហែទៅស្រុក កំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម។
ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រះតេជ-ព្រះគុណ យឿង តារា, ព្រះតេជព្រះគុណ កៀង សនប្រសិ់ទ្ធិ, ព្រះតេជព្រះគុណ យឿន សុខយ៉ឹង, និងព្រះតេជព្រះគុណ ថាច់ លីផា បានចូលរួមបុណ្យកឋិនទាន មីងចន្ធូ នៅបូរីកីឡា បានចូលកុសលចំនួន $២០។
ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រះតេជ-ព្រះគុណ ពៅ សុកឿ, ព្រះតេជព្រះគុណ សោណ ធារី, ព្រះតេជព្រះគុណ យឿន សុខយ៉ឹង, ព្រះ តេជព្រះគុណ ថាច់ ភឿង, និងព្រះតេជព្រះ គុណ ថាច់ ហ្មៀន និមន្តចូលរួមពិធីបុណ្យសពភរិយាលោកតាអាចារ្យ ជា នៅកៀនស្វាយ បានចូលកុសលចំនួន ៨០.០០០៛។
ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រះគ្រូប្រធាន ស៉ឺន សុផារិន្ទ, ព្រះតេជព្រះគុណ ពេជ្រ ប៊ុនថន, និងព្រះតេជព្រះគុណ ពៅ សុកឿ បាននិមន្ដចូលរួមបុណ្យកឋិនទាន ភិក្ខុថាច់ ពិសី នៅទួលសង្កែបានចូលកុសលចំនួន $២០។
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រះប្រធាន ស៉ឺន សុផារិន្ទ, ព្រះតេជព្រះគុណ ថាច់ ស្នាល, ព្រះតេជព្រះគុណ ថាច់ ពិសី, ព្រះតេជព្រះគុណជា ឆលីផុង, និងព្រះតេជព្រះគុណ ជិន វិចិត្រ បាននិមន្ដចូលរួមពិធីរំលឹកខួបទិវា១៦ ខែវិច្ឆិកា នៅគោកឃ្លាង។
ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រះប្រធាន ស៉ឺន សុផារិន្ទ និមន្ដទៅចូលរួមប្រជុំនៅគោកឃ្លាង ស្ដីអំពីការរៀបចំប្រារព្ធថ្ងៃ១០ ធ្នូ ទិវាសិទ្ធិមនុស្សអន្ដរជាតិ ថ្លៃម៉ូតូចំនួន ២៥.០០០៛។
ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥ ព្រះប្រធាន ស៉ឺន សុផារិន្ទ, ព្រះតេជព្រះគុណ ត្រឹង ដង, ព្រះតេជ- ព្រះគុណ យឿន សុខយ៉ឹង, ព្រះតេជព្រះគុណហួង សាយណ្ហ, ព្រះតេជព្រះគុណ និង ព្រះតេជព្រះ
គុណ ថាច់ វិសា បាននិមន្តចូលរួមពីធីអបអរសាទរខួបទី៦៧ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្ដរជាតិ នៅគោកឃ្លាំង។