លិខិតរំលែកទុក្ខឧបាសិកា នាម បា

សារលិខិតរំលែកមរណទុក្ខញោមឧបាសិកា នាម បា
យើងខ្ញុំ ជាក្រុមប្រឹក្សាភិបាល ព្រមទាំងគណៈកម្មការ សមាជិក សមាជិកាទាំងអស់ នៃសមាគមសម្ព័ន្ធសមណនិស្សិត~និស្សិតខ្មែរកម្ពុជាក្រោម មានសេចក្តីខ្សឹកខ្សួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ញោមឧបាសិកា នាម បា ត្រូវជាម្ដាយបង្កើតរបស់អ្នកមីង ថាច់ ធីហៀង បានទទួលអនិច្ចកម្ម វេលាម៉ោង ០២:៤៥នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។ ញោមឧបាសិកាកើតនៅឆ្នាំវក ភូមិកញ្ចោងភ្នំពេញ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង កម្ពុជាក្រោម។
ការបាត់បង់ញោមឧបាសិកា នាម បា គឺជាការបាត់បង់បុគ្គលដ៏ឆ្នើមមួយរូបក្នុងព្រះពុទ្ធសាសនា និងជាការបាត់បង់អ្នកមានគុណជាទីស្រឡាញ់បំផុតរបស់អ្នកមីង ថាច់ ធីហៀង សេចក្តីទុក្ខនេះ ជាសេចក្តីទុក្ខដ៏ធំយ៉ាងក្រៃលែង ដោយមិនអាចពិពណ៌នាបានឡើយ។
ក្នុងនាមអាត្មាភាព ជាប្រធានសម្ព័ន្ធសមណនិស្សិត~និស្សិតខ្មែរកម្ពុជាក្រោម មួយអន្លើដោយគណៈកម្មការ សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយនឹងអ្នកមីង និងក្រុមគ្រួសារដោយសេចក្ដីទុក្ខដ៏ក្រៀមក្របំផុត។
ជាទីអវសាននេះ សូមឱ្យវិញ្ញាណក្ខន្ធគីមឧបាសិកា នាម បា បានទៅកើតក្នុងសុគតិភពកុំបីខានឡើយ។
សូមអ្នកមីងមេត្តាទទួលនូវសេចក្តីរាប់អានស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ពីអង្គអាត្មាភាព៕
ថ្ងៃព្រហស្បតិ៍ ១កើត ខេផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
រាជធានីភ្នំពេញ, ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២២។

 

Leave a Reply

Your email address will not be published.