មានទំនុកចិត្តលើខ្លួនឯង

បើអ្នកមានអ្វីមួយសំខាន់សម្រាប់ផ្តល់ឱ្យខ្លួនអ្នក ហើយអ្នកជឿជាក់ថាវាពិតជាអាចបង្កើនគុណភាពជីវិតរបស់អ្នកបាន នោះមានន័យថាអ្នកមានជាជំនឿទុកចិត្តលើខ្លួនឯងហើយ។ អ្នកមានអ្វីៗទាំងអស់ដែលចាំបាច់ក្នុងការសម្រេចឱ្យបានជោគជ័យហើយ។ អ្នកអាចធ្វើអ្វីៗ​ ដោយពឹងផ្អែកលើកាលវិភាគការងាររបស់ខ្លួន ដើម្បីសម្រេចគោលដៅដោយពុំមានទទួលសំពាធពីខាងក្រៅឡើយ។

នៅពេលដែលអ្នកមានទំនុកចិត្តលើខ្លួនឯងហើយ ប្រសិនបើអ្នកបាត់បង់ការងារ អ្នកប្រាកដជារកបានការងារថ្មីមួយទៀតភ្លាម ឬក៏អាចចាប់ផ្តើមធ្វើជំនួញដោយខ្លួនឯងបានទៀតផង។ អ្នកនឹងមានលទ្ធភាពអាចរកចំណូលតាមរយៈជំនួញដែលមានបុគ្គលិកក៏ខ្លួនឯង ថៅកែក៏ខ្លួនឯងម្នាក់ដែលបាន និងកំពុងប្រតិបត្តិតាម “គោលការណ៍សកម្ម” បានច្រើនជាងមេធាវីកំជិលមួយរូបទៅទៀត។ អ្វីដែលអ្នកគួរមាន គឺជំនឿទុកចិត្តលើខ្លួនឯង និងផែនការដ៏ច្បាស់លាស់។ នាមជាអ្នកប្រតិបត្តិតាម “គោលការណ៍សកម្ម” អ្នកច្បាស់ជាមានបុគ្គលិកលក្ខណៈពីសេសទាំងអស់នេះ។ ជីវិតរបស់អ្នកពិតជាអាចជៀសផុតបាននូវការខកចិត្តទាំងឡាយ ព្រោះថាអ្នកអាចគ្រប់គ្រងខ្លួនបានយ៉ាងបរិបូរណ៌។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី២១)

Leave a Reply

Your email address will not be published.