ផ្សព្វផ្សាយ “គោលការណ៍សកម្ម”

ដំបូន្មានទាំងអស់ដែលមានចែងនៅក្នុង “គោលការណ៍សកម្ម” គឺជាដំបូន្មានសម្រាប់អ្នក។ ចូរដាក់សៀវភៅនេះតាមខ្លួនឱ្យបានច្រើនឱកាសតាមតែអាចធ្វើបាន ហើយនៅពេលដែលអ្នកមានពេលតែបន្តិចណាមួយ ចូរទាញសៀវភៅនេះឡើងហើយអានឱ្យបានមួយប្រការ។ វិធីសាស្រ្តដ៏ល្អបំផុតដើម្បីជួយឱ្យអ្នកអាចធ្វើដំណើរតាមមាគ៌ាផ្ទាល់ខ្លួន ដែលឆ្ពោះទៅកាន់សន្តិភាព និងភាពចំរុងចម្រើន គឺអ្នកគួរតែប្រតិបត្តិតាមប្រការនិមួយៗ។ ការប្រតិបត្តិរបស់អ្នកនឹងជួយឱ្យអ្នកអនុវត្តន៍រាល់ការប្តេជ្ញាចិត្តដែលឆ្ពោះទៅរកភាពជោគជ័យរបស់អ្នក ហើយក៏នាំចិត្តអ្នកឱ្យជួយអ្នកដទៃផងដែរ។

ចូរប្រតិបត្តិឡើង ហើយការអធិប្បាយប្រការទាំងអស់នៃ “គោលការណ៍សកម្ម” បន្តទៅដល់មិត្តភក្តិ សហការី ក៏ជាប្រការមួយដ៏ប្រសើរផងដែរ ឬមួយក៏ជាសៀវភៅ “គោលការណ៍សកម្ម” នេះទៅមនុស្សសំខាន់របស់អ្នកណាម្នាក់  គឺជាមធ្យោបាយមួយដែលអាចជួយគ្នាក្នុងការសម្រេចគោលដៅជីវិតរបស់គេបានផងដែរ។

ចូរចែករំលែក ជាពិសេសទៅទៀត ចូរបង្ហាញឱ្យឃើញថាអ្នកជាគំរូជោគជ័យដែលបានមកពីការប្រតិបត្តិ “គោលការណ៍សកម្ម”។ ចូរចែករំលែកជោគជ័យ និងចំណេះដឹងរបស់អ្នក។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៩៨ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.