ផ្តល់ដោយ “ឥតគិតថ្លៃ”

ពាក្យដែលល្អបំផុតមួយក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម គឺផ្តល់ជូនដោយ “ឥតគិតថ្លៃ” ។ ដូចនេះ ចូរផ្តល់ដោយ “ឥតគិតថ្លៃ” ដើម្បីប្រមូលផលចំណេញដ៏គាប់ចិត្តត្រឡប់មកវិញនៅពេលក្រោយ។

ប្រសិនបើអ្នកជាជាងកាត់សក់ថ្មី អ្នកពិតជាចង់បានអតិថិជនថ្មីជាក់ជាពុំខានឡើយ។ ដូចនេះ ចូរកុំអង្គុយស្ងៀមលើកៅអីរងចាំអតិថិជនមួយថ្ងៃវាល់ល្ងាចឱ្យសោះ។ ដើរចែកនាមប័ណ្ណ ហើយប្រកាសផ្តល់សេវាដោយ “ឥតគិតថ្លៃ” ដើម្បីបង្ហាញពីថ្វីដៃដ៏ចំណានរបស់ខ្លួន។ ប្រសិនបើអ្នកជាជាងគំនូរ ចូរផ្តល់ការបង្ហាត់បង្ហាញពីរបៀបគូរចំនួនមួយថ្ងៃក្នុងមួយខែដោយ “ឥតគិតថ្លៃ” ដល់សាលាដែលមានសិស្សក្មេងៗ ដើម្បីឱ្យគេឃើញពីស្នាដៃរបស់អ្នក។ ចូររិះរកវិធីនៃការផ្តល់ដោយ “ឥតគិតថ្លៃ”ដែលអាចទាញយកផលធំមកវិញនៅពេលបន្ទាប់។

ទន្ទឹមនឹងនោះដែរ នៅពេលដែលអ្នកមានចេតនាផ្តល់ដោយស្មោះនោះ អ្នកមិនគួរផ្តោតទៅលើផលប្រយោជន៍ខ្លាំងពេកទេ។ ធ្វើបែបនេះ អ្នកនឹងមានអារម្មណ៍ល្អហាក់ដូចជាមានតម្លៃខ្ពស់ក្រៃក្នុងឆាកជីវិតនេះ។

តាមពិតទៅមានច្បាប់មួយជាសកលគឺ “មានទៅមានមក” ។ នៅពេលដែលអ្នកឱ្យអ្វីមួយទៅអ្នកណាម្នាក់ អ្នកនោះនឹងមានអារម្មណ៍ថាខ្លួនមានកាតព្វកិច្ចត្រូវឱ្យអ្វីមួយជាសំណងមកយើងវិញជាពុំខាន។ ដូច្នេះ ចូរផ្តល់ដោយ “ឥតគិតថ្លៃ”

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៧៨ដោយៈ ជុំ សមវាសនា)

 

 

Leave a Reply

Your email address will not be published.