ភាពសមហេតុផលដែលថាអ្នកអាចទទួលបានជ័យជម្នះ មិនប្រាកដថាអ្នកពិតជាឈ្នះបាននោះឡើយ។ អ្នកផ្សេងអាចមានគុណសម្បត្តិបច្ចេកទេសអ្វីម្យ៉ាងលើសអ្នកទៅទៀត។ ដូចនេះ ចូរប្រើប្រាស់ជំនឿជឿជាក់លើខ្លួនឯងដើម្បីវិភាគលើស្ថានភាពថា តើគួរតទល់ ឬក៏អត់នោះ។ គំនិតដែលអាចចាត់ទុកថាវាងវៃបំផុតនោះ គឺការចេះដកឃ្លាសិនដើម្បីមើលឱ្យបានវែងឆ្ងាយ ហើយបន្ទាប់ពីបានត្រៀមលក្ខណៈរៀបរយល្អបរិបូរណ៍រួចហើយ ទើបសម្រេចជាក្រោយ។
ភាពអសកម្មរបស់មនុស្សឆ្លាតក្នុងពេលនេះ មិនមែនមានន័យថាគាត់ពុំមានចេតនានឹងធ្វើ ឬមិនឱហាត់នោះឡើយ គឺគេកំពុងតែស្វែងយល់តែប៉ុណ្ណោះ ហើយវាអាចមិនទាន់ហួសពេលនៅឡើយដែរ។ បេះដូងរបស់មនុស្សឆ្លាតស្ងៀមស្ងាត់បំផុត ហើយមិនរវើកតាមខ្យល់ឡើយ។ មនុស្សឆ្លាតដែលប្រកបដោយគតិបណ្ឌិត គេពុំដែលប្រឈមមុខដាក់គ្នាឡើយ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៤៤)