ប្រតិបត្តិសន្តិភាព

អ្នកណាក៏ទទួលស្គាល់ដែរថា សន្តិភាពមាននៅក្នុងចិត្តមនុស្សគ្រប់រូប ជាពិសេសគឺនៅក្នុងពេលវេលាភាពស្ងប់ស្ងាត់ផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ។ សន្តិភាពត្រូវបានគេសំដែងចេញនៅក្នុងការយោគយល់ និងការអត់ឱនគ្នាទៅវិញទៅមកនេះឯង។ យើងអាចបង្ហាត់បង្រៀនការធ្វើចិត្តប្រកបដោយសន្តិភាពទៅអ្នកដទៃបានលុះត្រាតែយើងអាចធ្វើជាគំរូនៃការប្រតិបត្តិសន្តិភាពប៉ុណ្ណោះ។ បើសិនជាយើងចង់ធ្វើជាមនុស្សដែលប្រកបដោយសន្តិភាព យើងត្រូវប្រកាន់សន្តិភាពចំពោះគ្រប់បញ្ហាទាំងអស់។ ការពិតទៅសន្តិភាពនៅមិនឆ្ងាយពីយើងប៉ុន្មានទេ គឺនៅទីនេះ ហើយនៅពេលនេះតែម្តង។

សន្តិភាពមិនកើតមកពីភាពទន់ខ្សោយឡើយ។ យើងទាំងអស់គ្នាត្រូវហាត់ពត់ឱ្យមានសន្តិភាពក្នុងចិត្ត។ ក្នុងនាមជា “មនុស្សសកម្ម” យើងត្រូវតែទទួលតួនាទីដ៏សំខាន់មួយក្នុងការការពារសន្តិភាព។ យើងត្រូវមានចិត្តមោះមុត និងត្រៀមខ្លួនឱ្យរួចជាស្រេច មនាឆន្ទៈខ្ពស់ក្នុងការការពារសន្តិភាពរបស់អ្នកនៅជុំវិញខ្លួនយើងដែលអាច និងបានទទួលរងគ្រោះថ្នាក់។ សត្រូវនៃសន្តិភាពមិនអាចជម្នះបានតាមរយៈការមិនអើពើ និងភាពស្ទាក់ស្ទើរក្នុងចិត្តនោះឡើយ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៩៧ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.