ចូរបង្រៀនកូនៗរបស់អ្នក នូវប្រការល្អៗដូចខាងក្រោម
…………..ការគោរពចំពោះមនុស្សគ្រប់រូប
…………..គុណប្រយោជន៍បានពីការតស៊ូធ្វើការ និងការសន្សំសំចៃ។
…………..តម្លៃនៃការធ្វើលំហាត់ប្រាណ និងការថែរក្សាសុខភាព។
…………..គុណូបការៈនៃកងទ័ព និងសេវាសាធារណៈដូចជាសាលារៀនជាដើម។
…………..សារៈសំខាន់នៃសប្បុរសធម៌ និងការស្ម័គ្រចិត្ត។
…………..មោទនៈភាពនៃមរតកទាំងសម្បត្តិផ្ទាល់ខ្លួន ផ្ទះ និងប្រទេសជាតិទាំងមូល។
…………..ផលប្រយោជន៍នៃការប្រកាន់កិរិយារម្យទម និងចរិយាធម៌។
…………..អំណាចនៃចំណេះដឹង។
…………..ការទទួលបានការប្រទានឱ្យនូវគំនិតសុទ្ធតែវិជ្ជមាន។
…………..កម្លាំងនៃការពឹងផ្អែកលើខ្លួនឯង។
…………..គុណសម្បត្តិដែលខ្លួនបានចាប់កំណើតជាមនុស្ស។
បើសិនជាយើងក្លាយជាគំរូល្អរួចហើយ កូនៗមិនចាំបាច់រៀនពីអ្នកណាក្រៅពីយើងឡើយ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៨៨ដោយៈ ជុំ សមវាសនា)