បង្ហាញភក្តីភាព

ចូរធ្វើជាមនុស្សដែលមានជំហររឹងមាំពិតប្រាកដ។ អ្នកត្រូវតាំងជំហរដើម្បីគ្រួសារ ប្រទេសជាតិ និងមិត្តភក្តិ។ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ចូរបង្ហាញឱ្យអ្នកដទៃឃើញច្បាស់ថា ពួកគេអាចយកអ្នកជាបង្គោលក្នុងការរកដំណោះស្រាយបាន។ ចូររក្សាការប្តេជ្ញារបស់អ្នកឱ្យស្ថិតស្ថេរ មិនប្រែប្រួល ឬគេចវេសឡើយ ហើយក៏កុំស្ទាក់ស្ទើរឱ្យសោះពេលចាប់ធ្វើការងារ។

នៅទីកន្លែងធ្វើការ អ្នកបង្ហាញភាពស្មោះត្រង់របស់អ្នកទៅអតិថិជនតាមរយៈការផ្តោតការយកចិត្តទុកដាក់លើសេវារបស់អ្នកដែលផ្តល់ឱ្យគេ ដែលវានឹងស្តែងនូវទឹកចិត្តរបស់អ្នកដែលថាការផ្តល់សេវាកម្មនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នក។ ជំហររបស់អ្នកគឺ  មិនមែនតែសម្រាប់អតិថិជនថ្មីតែម្យ៉ាងនោះឡើយ គឺសម្រាប់អតិថិជនគ្រប់រូបទាំងអស់។

ត្រូវប្រកាន់ចិត្ត តស៊ូលះបង់ ភក្តី និងស្ម័គ្រស្មោះ។ អ្នកតាំងជំហរដើម្បីជំនឿ និងតម្លៃរបស់អ្នក ។ អ្នកមិនគួរស្ទើរស្ទាក់នឹងនិយាយឱ្យត្រឹមត្រូវនោះឡើយ បើសិនជាវាពិតជាត្រឹមត្រូវហើយនោះ។ នេះហើយគឺ “ភក្តីភាព”

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៤១)

 

Leave a Reply

Your email address will not be published.