បង្កើតក្រុមការងារដ៏រឹងមាំរបស់អ្នក

ក្នុងការបង្កើតក្រុមការងារដ៏ជោគជ័យមួយ ទោះក្នុងការប្រកួតកីឡាក្តី ឬក្នុងកិច្ចការជំនួញក្តី ចូរកុំមានចិត្តខ្លាចថាមនុស្សដែលអ្នកបានជ្រើសរើស​មកនោះ ជាមនុស្សដែលខ្លាំងជាងខ្លួន លឿនជាងខ្លួន វៃឆ្លាតជាងខ្លួន ប្រិតប្រៀនជាងខ្លួន ក្លាហានជាងខ្លួន មានឆន្ទៈខ្ពស់ជាងខ្លួន កំប្លែងជាងខ្លួន ឬក៏រួសរាយជាងខ្លួនឱ្យសោះ ផ្ទុយទៅវិញ អ្នកគួរសុំយោបល់ល្អៗពីមនុស្សដែលពូកែៗក្នុងក្រុមរបស់អ្នកមុនពេលធ្វើការងារអ្វីមួយវាជាប្រការល្អជាង។ ចូរស្វែងយល់ពីស្មារតីក្រុមល្អបំផុតដែលអ្នកធ្លាប់បានជួប និងរបៀបដែលសមាជិកក្រុមទាំងអស់នោះសហប្រតិបត្តិការគ្នា ក្នុងការសម្រេចគោលដៅរួមរបស់គេ។ ចូររំលឹកពីសេចក្តីថ្លៃថ្នូរ និងគោរពគ្នាទៅវិញទៅមកក្នុងក្រុម។ ចូរគិត និងរំលឹកអំពីថា តើអ្នកព្យាយាមតស៊ូជម្នះភាពបរាជ័យកាលពីអតីតកាលបានមកវិញតាមរបៀបណា?

ពិតណាស់ថា អ្នកចង់ឱ្យក្រុមរបស់អ្នកចាប់បដិសន្ធិឡើងប្រកបដោយភាពអស្ចារ្យល្អឥតខ្ចោះ អ្នកចង់ឱ្យក្រុមរបស់អ្នកបានមកពីសមាជិកភាពប្រកបដោយគុណតម្លៃ និងកេរ្តិ៍ឈ្មោះ។ ចូរជៀសវាងសមាជិកភាពដែលប្រើសិទ្ធិអំណាច អួតអាង និងសំអាងអ្នកដទៃពីក្រោយខ្នង។  ឧត្តមភាព គឺជាឧត្តមភាព ហើយមិនរើសអើងជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ។ ប្រសិនបើគេពូកែអាចបំពេញភារកិច្ចបានដោយជោគជ័យ គេនោះគឺជាមនុស្សពូកែពិតប្រាកដហើយ ។ តែប្រសិនបើគេពុំអាចធ្វើបានទេនោះ គេគឺជាមនុស្សអន់មែនហើយ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៧៦ដោយៈ ជុំ សមវាសនា)

 

 

Leave a Reply

Your email address will not be published.