ធ្វើឱ្យមានការផ្លាស់ប្តូរ

ស្ថានភាពបច្ចុប្បន្នរបស់អ្នកអាចជាសភាពល្អប្រសើរសម្រាប់អ្នកហើយ ប៉ុន្តែដើម្បីឱ្យមានការរីកចម្រើនបន្ថែមទៀត វាគួរតែមានការផ្លាស់ប្តូរ។ បើសិនជាអ្នកចង់បានស្ថានភាពប្រសើរជាងនេះនោះអ្នកត្រូវរកចំណុចខុសប្លែក និងបំលាស់ប្តូរ។ ត្រូវចេះឆ្នៃប្រឌិតទាំងខ្លួនអ្នក ទាំងអ្វី ៗជុំវិញខ្លួនឱ្យបានប្រសើរឡើងតាមតែអាចធ្វើបាន។ អ្នកត្រូវស្វែងរកចំណុចចាំបាច់ ដែលត្រូវផ្លាស់ប្តូរដើម្បីឱ្យខ្លួនអ្នកប្រសើរជាងមុន ដែលនោះមានន័យថាអ្នកក៏ជាសមាជិកសកម្មម្នាក់ក្នុងការជួយកែឆ្នៃពិភពលោកទាំងមូលដែរ។

ដំបូងឡើយ អ្នកគួរធ្វើការផ្លាស់ប្តូរខ្លួនឯងជាមុនសិន។ តើអ្នកអាចប្តូរផែនការប្រចាំថ្ងៃរបស់អ្នកជំនួសដោយការចំណាយពេលវេលាច្រើនជាងមុនជាមួយគ្រួសារបានដែរឬទេ? តើអ្នកប្តូរពេលវេលញ៉ាំអាហារថ្ងៃត្រង់ដ៏ទៀងទាត់របស់អ្នក ជំនួសដោយការដើរលំហែវិញបានដែរឬទេ? តើអាចមានផលវិបាកអ្វីទៅដែរឬទេ?បើសិនជាមិនធ្វើការផ្លាស់ប្តូរ? មានមនុស្សមួយចំនួនធំមិនចង់ធ្វើការផ្លាស់ប្តូរអ្វីឡើយ ដោយសារហេតុផលថា ពួកគេខ្លាចនឹងជួបផលវិបាកផ្សេងៗដោយសារការផ្លាស់ប្តូរនេះ។ មិនធ្វើអ្វីសោះ ឬក៏ធ្វើតែបន្តិចបន្តួចនោះ ជីវិតយើងវាស្រួល និងសុវត្ថិភាពមែនហើយ ក៏ប៉ុន្តែថាអ្នកត្រឹមណាគឺនៅត្រឹមប៉ុណ្ណឹង ឬក៏កាន់តែទាបជាងនោះផង បើយោងទៅតាមពេលវេលាដែលចេះតែផ្លាស់ប្តូរនោះ។ ផ្ទុយទៅវិញ ចូររកមើលចំណុចដែលអាចផ្លាស់ប្តូរបាន ហើយផ្លាស់ប្តូរភ្លាម ដើម្បីឱ្យអ្នកបានថ្កើងដល់កំរឹតដែលអ្នកគួរឡើងដល់។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី១៥)

 

Leave a Reply

Your email address will not be published.