មនុស្សភាគច្រើនមិនអាចចំណាយពេលពីរថ្ងៃសម្រាកនៅមន្ទីរពេទ្យ ដែលមានអ្នកជម្ងឺធ្ងន់ធ្ងរច្រើនបានទេ ប៉ុន្តែអ្នកអាចធ្វើបាន។
មនុស្សភាគច្រើនមិនអាចងើបពីដំណេកនៅម៉ោង៦ព្រឹក ហើយទៅរត់ហាត់ប្រាណឱ្យបានចំងាយ៣គីឡូម៉ែតបានទេ ប៉ុន្តែអ្នកអាចធ្វើបាន។
មនុស្សភាគច្រើនមិនអាចយកម៉ោងពេលវេលាអាហារថ្ងៃត្រង់ ដើម្បីមកដោះស្រាយបញ្ហាដែលនៅចំពោះមុខបានឡើយ ប៉ុន្តែអ្នកអាចធ្វើបាន។
មនុស្សភាគច្រើនពុំមានចិត្តជួយសំអាតកន្លែងអ្នកដទៃ ដែលមើលទៅពុំមានសណ្តាប់ធ្នាប់សោះឡើយនោះបានទេ ប៉ុន្តែអ្នកមានចិត្តហើយអាចជួយធ្វើបាន។
មនុស្សភាគច្រើនមិនអាចជួយមិត្តភ័ក្តិរបស់ខ្លួនកែប្រែចរិតមិនល្អចេញបានឡើយ ប៉ុន្តែអ្នកអាចធ្វើបាន។
មនុស្សភាគច្រើនមិនហ៊ានបរិច្ចាគចែករំលែករបស់ទ្រព្យខ្លួន៥ភាគរយ ឱ្យទៅសហគមន៍ផ្តល់ជំនួយបានឡើយ ប៉ុន្តែអ្នកអាចធ្វើបាន។
អ្នកទទួលបានគុណសម្បត្តិទាំងនេះមក ដោយសារតែការប្រតិបត្តិតាម “គោលការណ៍សកម្ម”។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៤៨ ដោយៈ ជុំ សមវាសនា)