ធ្វើជាអ្នកប្រយុទ្ធ

“អ្នកប្រយុទ្ធ” គឺជាមនុស្សប្រកបដោយភក្តីភាពយ៉ាងមុតមាំ មានការប្តេជ្ញា ព្យាយាមស្វែងយល់ មានគំនិតផ្តួចផ្តើម អត់ធ្មត់ មានសេចក្តីក្លាហាន និងមានឆន្ទៈអង់អាច។ “អ្នកប្រយុទ្ធ” ជាមនុស្សស្ងៀមស្ងាត់ ជឿជាក់លើខ្លួនឯង និងមានមេត្តាធម៌ក្នុងខ្លួន។ “អ្នកប្រយុទ្ធ” ជារឿយៗ ជាអ្នកពុះពារសម្រុកទៅមុខនៅពេលដែលអ្នកដទៃឈានជើងថយក្រោយដើម្បីសេចក្តីសុខនោះ។ “អ្នកប្រយុទ្ធ” មានទាំងនៅក្នុងសង្រ្គាមពិត និងមានទាំងសង្រ្គាមជីវិត។

√ អ្នកអាចជួបមនុស្សដែលប្រព្រឹត្តអំពើមិនសមរម្យ ឬអំពើអាក្រក់មកលើអ្នកប្រកបដោយអត្តទត្ថភាព។ ប៉ុន្តែទោះយ៉ាងណាក្តី ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបទចេះគួរសម និងចេះយកអាសារ។

√ មនុស្សទាំងឡាយដែលអ្នកជួយអាចនឹងស្រែកគំហកដាក់អ្នក ជាជាងគេសម្តែងនូវអំណរគុណដល់អ្នក។ ប៉ុន្តែទោះយ៉ាងនោះក្តី អ្នកត្រូវតែជួយពួកគេ។

√ ពាក្យពេចន៍ដ៏ស្មោះចេញពីដួងចិត្តរបស់អ្នក អាចស្តាប់ទៅគួរឱ្យចង់សើចហើយពីបាកហាមាត់និយាយចេញមកណាស់។ ប៉ុន្តែទោះយ៉ាងណាក្តី ចូរនិយាយចេញមក។

√ ភាពជោគជ័យត្រូវឆ្លងកាត់កំហុសឆ្គងច្រើនលើកច្រើនប្រការ និងការខកចិត្តជាច្រើនដងទៀតផងដែរ។ ប៉ុន្តែទោះយ៉ាងណាក្តី ចូរតស៊ូលុះណាតែបានជោគជ័យ។

√ អំណោយរបស់អ្នកមើលទៅហាក់ដូចជាមានតម្លៃតិចតួចណាស់។ ប៉ុន្តែទោះយ៉ាងណាក្តី ចូរផ្តល់អំណោយនោះទៅ។

“អ្នកប្រយុទ្ធ” គឺជាបុគ្គលកំពូលដែលត្រៀមលក្ខណៈជានិច្ចក្នុងការអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរឡើង និងជាទីពំនាក់ដល់អ្នកដទៃ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៣១)

Leave a Reply

Your email address will not be published.