ធ្វើខ្លួនឱ្យក្លាយជាគ្រូបាធ្យាយប្រសិន

បើអ្នកចង់សិក្សាស្វែងយល់អំពីវិជ្ជាអ្វីថ្មីជាលើកដំបូង ដោយត្រូវចំណាយពេលវេលាឱ្យខ្លីបំផុតតែបានផលល្អនោះ មធ្យោបាយដែលល្អបំផុតនោះ គឺអ្នកត្រូវតែមានគ្រូបាធ្យាយផ្ទាល់ខ្លួនម្នាក់។ គ្រូបាធ្យាយនោះ គឺជាមនុស្សដ៏មានបទពិសោធន៍ខ្ពស់ ហើយដែលកំពុងតែធ្វើការ ឬក៏បានធ្លាប់ឆ្លងកាត់មុខវិជ្ជាដែលអ្នកចង់ស្វែងយល់ ហើយក៏ជាបុគ្គលដែលយល់ព្រមធ្វើគ្រូបាធ្យាយរបស់អ្នកដែរ។ មនុស្សភាគច្រើនដែលមានជីវិតប្រកបដោយភាពជោគជ័យតែងតែកត់ត្រា និងចងចាំនូវបទពិសោធន៍តស៊ូពីដំណាក់កាលដំបូងៗរបស់ខ្លួនទុក។ ពួកគេតែងតែជាមនុស្សមានចិត្តរីករាយជានិច្ចនឹងធ្វើជាគ្រូបាធ្យាយជាពិសេសចំពោះកូនសិស្សរូបណាដែលសំដែងការពេញចិត្ត មានជំនឿទុកចិត្ត មានចិត្តតស៊ូឱ្យតម្លៃដល់ការទូន្មាន និងខ្វះបទពិសោធន៍ខាងផ្នែកនេះពិតប្រាកដមែន។ លើសពីនេះទៅទៀតក្នុងការបង្ហាត់បង្ហាញណែនាំឱ្យស្គាល់បុគ្គលដែលជាបណ្តាញរបស់គាត់ដែលមានបទពិសោធន៍ច្រើនប្រហាក់ប្រហែលគ្នានេះថែមទៀតផង។

យ៉ាងណាមិញ នៅពេលដែលអ្នកដទៃកំពុងជួយអ្នកក្នុងនាមជាគ្រូបាធ្យាយរបស់អ្នក ចូរត្រៀមខ្លួនធ្វើជាគ្រូបាធ្យាយសម្រាប់អ្នកដទៃទៀត  ព្រោះវាក៏ជាតួនាទីចម្បងរបស់អ្នកដែរ។ នេះហើយជាចំណុងចម្បងមួយនៃ “គោលការណ៍សកម្ម” គឺថាអ្នកណាក៏អាចជួយអ្នកបានដែរ គ្រប់គ្នាត្រូវជួយគ្នាទៅវិញទៅមកទោះបីជាខ្លួនកំពុងតែជំទនួយពីគេបន្តក្តី។ ចូរសាកល្បងគិតទៅមើលថា រយៈពេល៥នាទី តើអាចធ្វើឱ្យមនុស្សពុំស្គាល់ម៉ាស៊ីនកុំព្យុទ័រសោះខុសប្លែកពីមុនបានទេ? ពិតជាអាច! ដូច្នេះ ចូរត្រង់ត្រាប់ស្តាប់ការណែនាំនូវពាក្យសំដីដែលប្រកបដោយបទពិសោធន៍ គឺសម្រាប់ខ្លួនឯងផង និងដើម្បីនឹងយកទៅកែឆ្នៃក្នុងការណែនាំជាបន្តទៀតផង។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៨៩ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.