ធ្វើការនៅកន្លែងធ្វើការ

មានតែ “ការងារ” នេះឯងដែលជាអ្នកបំពេលវេលារបស់យើងគ្រប់ៗគ្នា។ មនុស្សភាគច្រើនធ្វើការត្រឹមកំរិតដែលខ្លួនចង់ធ្វើតែប៉ុណ្ណោះ។ អ្នកខ្លះទៀត ធ្វើការត្រឹមកំរិតដែលអាចឈរជើងនៅក្នុងអង្គភាពរបស់ខ្លួនតែប៉ុណ្ណោះ។ អ្នកមួយចំនួនទៀតទៅធ្វើការកាន់តែតិចកាន់តែល្អ និងតាមតែអាចធ្វើទៅរួច។ ពុំមានអ្នកណាម្នាក់ចូលចិត្តមនុស្សដែលត្អូញត្អែរអាណិតខ្លួនឯង ហើយគេចវេសពីការងារចំពេលដែលអ្នកដទៃទៀតកំពុងតែធ្វើការយ៉ាងមមាញឹកនោះឡើយ ។ ប៉ុន្តែ គឺមានតែពួកមនុស្សទាំងនោះហើយដែលផ្តល់ឱកាសឱ្យយើងទាញយកផលប្រយោជន៍បានច្រើនប្រការ។

ចូរកុំបារម្ភពីការដែលត្រូវធ្វើការច្រើនម៉ោងដើម្បីឈ្នះគូរប្រជែងរបស់អ្នកឱ្យសោះនោះ។ ប្រហែលជាអ្នកពុំចាំបាច់ត្រូវធ្វើការច្រើនប៉ុន្មានផង គឺអ្នកត្រូវធ្វើការឱ្យបានតែត្រឹមពេញម៉ោងធ្វើការដែលគេកំណត់ នោះអ្នកអាចក្លាយទៅជាអ្នកដែលមានប្រៀបរួចស្រេចទៅហើយ ។ ដូច្នេះ ចូរប្រិតប្រៀនចំពោះពេលវេលារបស់ខ្លួន ហើយជម្នះរាល់ការរំខាននានាឱ្យបាន។

ក៏ប៉ុន្តែ ចូរកុំព្រោះតែចង់បានគុណប្រយោជន៍បែបនេះ អ្នកបណ្តោយឱ្យមានវិបត្តិកើតឡើងឱ្យសោះ។ ចូរប្រតិបត្តិតាមបញ្ជីការងារប្រចាំថ្ងៃរបស់អ្នក ហើយធ្វើការឱ្យថ្ងៃនិមួយៗរបស់អ្នកមានតម្លៃខ្ពស់ឱ្យបានស្មើៗគ្នា។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៧៩ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.