វិជ្ជាប្រៀបស្ពាន ជំហានរយលាន ឈានដើរកុំបង់
ស្វែងរកចំណេះ ជំនាញផូរផង់ សតិផ្ចិតផ្ចង់
តម្រង់សិក្សា ។
យើងត្រូវខំរៀន ចំណេះរបៀន រៀនរកផ្លែផ្កា
យកមកសាបព្រោះ បណ្ដុះបញ្ញា បង្ហាញបច្ឆា
ជនបន្តទៀត ។
សូមអស់កុលបុត្រ តាំងចិត្តមោះមុត រៀនស្គាល់ពីជាតិ
វប្បធម៌សាសនា ត្រូវស្គាល់មិត្តញាតិ សាងខ្លួនជួយជាតិ
ឆ្ពោះទៅមុខទៀត ។
ដោយៈ ភិក្ខុ ចន្ទរក្ខិតោ