ដំណើរទស្សនកិច្ចរបស់ព្រះប្រធាន នៅសហរដ្ឋអាមេរិកលើកទីពីរ ឆ្នាំ២០១៤

ព្រះតេជព្រះគុណ យឿង តារា ប្រធាន   សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បាននិមន្តទៅបំពេញបេសកកម្មនៅសហរដ្ឋ-   អាមេរិកលើកទីពីររយៈពេលពីរខែកន្លះ ចាប់ពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី២៤ ខែមិថុនា            ឆ្នាំ២០១៤ តាមការនិមន្តរបស់គណៈកម្មការនិងព្រះសង្ឃវត្តខេមររង្សី ទីក្រុងសាន់ហូសេ្ស      (San Jose) រដ្ឋកាលីហ្វ័័ញ៉ា (California)។

រយៈពេលពីរខែកន្លះនោះ ព្រះប្រធានបាននិមន្តទៅបំពេញកិច្ចការជាច្រើន ដូចជាចូលរួមបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅទីក្រុងឡុងប៊ិច (Long Beach) និងទីក្រុងសាន់បើណាឌីណូ       (San Bernardino) រដ្ឋកាលីហ្វកញ៉ា (California), បុណ្យវិសាខបូជានៅវត្តខេមររង្សី ទីក្រុងសាន់    ហូស្សេ (San Jose) រដ្ឋកាលីហ្វកញ៉ា (California), មហាសន្និបាតលើកទី៨របស់គណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង  ភីឡាដែលភៀ (Philadelphia) រដ្ឋផែនស៊ីវ៉ែនញ៉ា (Pennsylvania) គណៈកម្មាធិការយុវជន នៃ   សហព័ន្ធខ្មែរកម្ពុជាក្រោមបង្កើតឡើងកាលពី ឆ្នាំ២០០៥ មានលោក ចៅ សេរី ជាប្រធានដឹកនាំ រហូតដល់ឆ្នាំ២០១៣ បានអ្នកស្រី កៀង សាធី ឡើងធ្វើជាប្រធានដឹកនាំជំនួសវិញដល់បច្ចុប្បន្ន យុវជនចូលរួមប្រជុំនោះមកពីរដ្ឋនានាក្នុងសហរដ្ឋ-អាមេរិក និងមកពីប្រទេសនានាជាច្រើនជុំវិញពិភពលោក មានមកពីប្រទេសបារាំង, ប្រទេស  កាណាដា, ប្រទេសអូស្ត្រាលីជាដើម សរុបប្រមាណជិត១០០អង្គនិងនាក់។ កិច្ចប្រជុំបានលើកឡើងពីសមិទ្ធផលជាច្រើន ដែលសហព័ន្ធខ្មែរ  កម្ពុជាក្រោម បានធ្វើជាមួយនឹងអង្គការសហ-ប្រជាជាតិរហូតមកដល់ឆ្នាំ២០១៤ និងបានចូលរួមប្រជុំវេទីកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិស្តីអំពីបញ្ហាជនជាតិដើមបាន១០ឆ្នាំ ជាបន្តបន្ទាប់ ក្រោយពីការចូលរួមប្រជុំមហាសន្និបាតលើកទីប្រាំបីរបស់គណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះប្រធានបាននិមន្តទៅតាមរដ្ឋមួយចំនួន ដែលមានព្រះសង្ឃនិងបងប្អូនខ្មែររស់នៅដើម្បីសួរសុខទុក្ខ ព្រះសង្ឃនិងបងប្អូនខ្មែរផង និងផ្សព្វផ្សាយពីកិច្ចការរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានធ្វើកន្លងហើយ និងពីគម្រោងការងារទៅអនាគតផង ដើម្បីឲ្យព្រះសង្ឃ និង      បងប្អូននៅទីនោះ បានយល់ ជាពិសេសព្រះប្រធានបានអំពាវនាវឲ្យសប្បុរសជនជួយឧបត្ថម្ភថវិកាសម្រាប់ផ្គត់ផ្គងការសិក្សារៀនសូត្ររបស់ព្រះសង្ឃ កូនសិស្ស និងនិស្សិតក្រីក្រក្នុងសមាគម។ ព្រះប្រធានបាននិមន្តទៅ វត្តខេមរ រង្សីទីក្រុងសាន់ហូស្សេ (San Jose) នៅរដ្ឋ   កាលីហ្វ័រញ៉ា (California), វត្តពុទ្ធឃោសាចារ្យទីក្រុង   សាន់ហូស្សេ (San Jose) រដ្ឋកាលីហ្វ័រញ៉ា (California), វត្តពោធិ         សុវណ្ណារាម និងវត្តរតនគិរីវង្សទីក្រុងសាន់បើណា-ឌីណូ (San Bernardino)   រដ្ឋកាលីហ្វកញ៉ា (California), វត្តខ្មែរកម្ពុជាក្រោមទីក្រុងឡុងប៊ិច (Long Beach)​ រដ្ឋកាលីហ្វ័រញ៉ា (California), វត្តពុទ្ធិកខ្មែរនៅទីក្រុងឡាស្វីហ្គាស (Las Vegas) រដ្ឋ-ណែវើដា (Nevada),  វត្តខ្មែរសុរិយរង្សី ទីក្រុងភីឡា-ដែលភៀ (Philadelphia) រដ្ឋផែនស៊ីវែនញ៉ា (Pennsylvania), វត្តសាមគ្គីធរារាមទីក្រុងខែមដិន (Camden) រដ្ឋញីវជើរស៊ី (New Jersey), វត្តពុទ្ធ    សាសនិការាមទីក្រុងរិជម៉ែន (Rich Mond) និងវត្ត   ធម្មរង្សី ហៅវត្តខ្មែរកម្ពុជាក្រោម     រដ្ឋវីជិនញ៉ា (Virginia), ចូលរួមបុណ្យខួបទី៦៥ឆ្នាំ (៤ មិថុនា ១៩៤៩-៤ មិថុនា ២០១៤) ថ្ងៃរដ្ឋាភិបាលអាណានិគមបារាំងកាត់ទឹកដីកម្ពុជាក្រោម ឲ្យរដ្ឋា-ភិបាលវៀតណាមត្រួតត្រាខ្មែរក្រោមបន្តផ្ដើមធ្វើដោយសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងតាកូមា (Tacoma) រដ្ឋវ៉ាស៊ិនតោន (Washington)។

ការនិមន្តទៅតាមទីក្រុង និងរដ្ឋនីមួយៗតែងតែទទួលបានការរាក់ទាក់ និងការគាំទ្រនូវគោលការណ៍របស់ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ពីព្រះសង្ឃនិងបងប្អូនខ្មែរ ហើយថែមទាំងទទួលបានការឧបត្ថម្ភជាថវិកាទៀតផង តាមពិតទៅបងប្អូនខ្មែរ និងព្រះសង្ឃនៅសហរដ្ឋអាមេរិក បានជួយឧបត្ថម្ភសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម មិនមែនទើបតែលើកនេះទេ គឺបានគាំទ្រនិងទំនុកបំរុងព្រះសង្ឃ និងកូនសិស្សសិក្សារៀនសូត្រតាំងពីការកកើត-សមាគមដំបូងរហូតមក ដោយសារមានការទាក់ទងរវាងគ្នានិងគ្នាទៅវិញទៅមកបានល្អតាំងពីប្រធានដឹកនាំអាណត្តិមុនៗមករហូតមកដល់បច្ចុប្បន្ន។ ដោយៈ​   ព្រះប្រធាន  យឿង តារា

 

Leave a Reply

Your email address will not be published.