តាមផ្លូវឆ្ងាយ ភាពមានបទពិសោធន៍តែងតែឈ្នះភាពគ្មានបទពិសោធន៍ ភាពវៃឆ្លាតតែងឈ្នះភាពល្ងង់ខ្លៅ ភាពស្អាតបាតតែងឈ្នះភាពខ្វក់ស្មោកគ្រោក ការខិតខំប្រឹងប្រែងតែងឈ្នះភាពខ្ជិលច្រអូស ចរិតរម្យទមតែងឈ្នះចរិតព្រហើនកោងកាច សប្បុរសតែងឈ្នះអត្តទត្ថភាព រាងសមសួនតែងឈ្នះរាងធាត់កន្រ្ទល ហើយចំណែកឯអារម្មណ៍ភ្លឺថ្លាតែងមានប្រៀបលើអារម្មណ៍ធុញថប់អផ្សុក។ ចូរអត់ធ្មត់បន្តិច ពេលវេលារបស់អ្នកមកដល់ហើយដោយសារតែពេលវេលាចាស់របស់អ្នកត្រូវផ្លាស់ជាថ្មី អ្នកអាចឆ្លៀតឱកាស ផ្លាស់យកគុណសម្បត្តិថ្មីៗខាងលើនេះទាំងអស់បាន។
នៅលើវិថីដ៏វែងឆ្ងាយ ពេលវេលានឹងផ្តល់រង្វាន់ដល់បុគ្គលដែលប្រតិបត្តិអ្វីមួយប្រកបដោយការពិចារណា និងប្រុងប្រយ័ត្ន។
នៅលើវិថីដ៏វែងឆ្ងាយ អ្នកនឹងទទួលបាននូវរាងកាយដ៏សមសួន ចិត្តដ៏ក្លាហាន និងទ្រព្យសម្បត្តិស្តុកស្តម្ភ តាមរយៈការប្រតិបត្តិតាម “គោលការណ៍សកម្ម” ព្រោះតែអ្នកប្តេជ្ញាចិត្តអភិវឌ្ឍន៍ខ្លួនឯងជានិច្ចដោយមិនលះបង់ ហើយផ្តល់អ្វីទាំងអស់នោះទៅឱ្យក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៦៧ ដោយៈ ជុំ សមវាសនា)