មានជំនាញខាងផ្នែកទំនាក់ទំនងដ៏ខ្លាំងពូកែអាចជួយឱ្យអ្នករីកចំរើនថ្កុំថ្កើងគ្មានទីបញ្ចប់ ហើយវាជាជំនាញមួយមានតម្លៃខ្លាំងណាស់។ ដូច្នេះ អ្នកត្រូវពង្រឹងអារម្មណ៍ ជឿជាក់លើពាក្យសំដីខ្លួនឯងមិនថាអ្នកត្រូវនិយាយទៅកាន់មនុស្សម្នាក់ ឬក៏មនុស្សរាប់ពាន់អ្នកឡើយ។ បើសិនជាអ្នកចង់ឱ្យអ្នកដទៃចូលចិត្តពាក្យសំដីរបស់អ្នក ចូរនិយាយអន្ទងដោយភាពសមរម្យ កុំលើកខ្លួនឯងឱ្យខ្ពស់ជ្រុលពេក ហើយត្រូវមានវិធីប្រមូលយកចំណាប់អារម្មណ៍របស់អ្នក ស្តាប់ឱ្យបាន។
ចូរស្តាប់តាមអ្នកពូកែនិយាយទាក់ទង ហើយបន្ទាប់មកឆ្នៃប្រឌិតនឹងសំយោគរបៀបរបស់គេជាមួយគំនិតថ្មីរបស់ខ្លួន ដើម្បីឱ្យបានជារបៀបនិយាយថ្មីមួយដ៏ល្អបំផុត។ ចូរមើលថាតើអ្នកសម្ភាសន៍ដ៏ពូកែម្នាក់ គេសួរសំណួររបៀបណា? ស្វែងយល់មើលថា តើអ្នកពូកែនិយាយនៅមុខសាធារណជន គេធ្វើការរបៀបណា? មើលថាតើអ្នកលក់ដ៏ពូកែ គេលក់របៀបណា? ដើម្បីឱ្យមានជំនាញទំនាក់ទំនងដ៏ពូកែមួយ អ្នកគួរជៀសវាងការនិយាយរអាក់រអួលឱ្យបាន ពីសេសនៅពេលដែលអ្នកកំពុងនៅចំកណ្តាលសាច់រឿង។ អ្នកគួរត្រៀមលក្ខណៈឱ្យបានល្អ មុនពេលដែលអ្នកនិយាយ។ អ្នកគួរស្តាប់គេ ឱ្យបានជាក់សេចក្តីហើយសឹមតបទៅវិញដោយមានគោលដៅពិតប្រាកដ។ អ្នកគួរនិយាយឱ្យចំសាច់រឿងដោយពុំត្រូវនិយាយពង្វៀងវែងឆ្ងាយពេកឡើយ។ បង្កើនចំណាប់អារម្មណ៍របស់អ្នកស្តាប់ពីក្នុងចិត្តភ្លាមៗដល់អ្នកស្តាប់ តាម រយៈកាយវិការខាងក្រៅជាជំនួយ។ ប្រាប់គេនូវអ្វីដែលអ្នកចង់ប្រាប់ភ្លាមៗ។
យ៉ាងណាមិញ ចូរកុំចោលឱ្យសោះនូវវិធីទំនាក់ទំនងតាមលក្ខណៈបច្ចេកវិជ្ជា។ ចូររៀនទំនាក់ទំនងគ្នាតាមរយៈសារអេឡិចត្រូនិច (E-Mail) និងអ៊ីនធើណិត (Internet) ផង។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៥១ ដោយៈ ជុំ សមវាសនា)