នាវាជីវិតដិតដាន់សាវតា ខ្មែរក្រោមសោការស់ព្រាត់ទ្រនំ
បែកពីកម្ពុជាមកច្រើនទស្សវត្សន៍ ចោរយួនពង្រាត់ព្រាត់ចេញពីគ្នា ។
ជីវិតខ្មែរក្រោមរងភ័យយប់ថ្ងៃ ភ័យព្រោះស្នាដៃយួនធ្វើព្យុះមារ
បិទសិទ្ធិសេរីគំរាមរាំងរា បើហ៊ានទាមទារចាប់ចង់ប្រហារ ។
ខ្មែរក្រោមដូចចករសាតគ្មានត្រើយ ទុក្ខគ្មានពេលស្បើយណែនពេញឱរ៉ា
ភៀសខ្លួនឃ្លាតកាយរស់ខ្វះមេបា ចូលកម្ពុជាសៀមរកទីពឹង ។
ថាចុះស្រុកសៀមខ្លាចតម្រួតចាប់ ព្រោះរស់គ្មានច្បាប់ដែលជាលំនឹង
អោយផុតពីយួនរួចខ្លួនពីនឹម អាណានិគមរកសិទ្ធិសេរី ។
រត់ចូលកម្ពុជាគិតថាបានសុខ បែរមកជួបទុក្ខបន្ថែមជាថ្មី
ច្បាប់ក្នុងធម្មនុញ្ញគាំពារសេរី ខ្មែរក្នុងក្រៅក្ដីមានសិទ្ធិដូចគ្នា ។
តែអនិច្ចាច្បាប់មានក្នុងក្បួន រដ្ឋតែងរុកកួនខ្មែរក្រោមគ្រប់គ្រា
មិនផ្ដល់ទាំងសិទ្ធិនិងជួយការពារ តែបែរជាចាប់អោយយួនសាមាន្យ ។
នេះហើយជីវិតខ្មែរក្រោមអភ័ព្វ រស់ខ្វះទីគាប់គ្មានក្ដីសុខសាន្ដ
តែមិនលះបង់ជាតិនិងសាសនា ខំប្រឹងរក្សាថែកេរិ៍្ដដួនតា ។
ជីវិតខ្មែរក្រោមនៅតែសង្ឃឹម ថាបានទីពឹងសិទ្ធិជាម្ចាស់ការ
ផុតពីចក្រពត្តសាសន៍យួនឫស្យា ជាតិខ្មែរថ្លៃថ្លាឯករាជ្យខាងមុខ ។
ដោយភិក្ខុ ចន្ទរក្ខិតោ