ចូលនិវត្តន៍ឱ្យបានឆាប់

ប្រសិនបើអ្នកមានចំណូលគ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃ សម្រាប់ក្រុមគ្រួសាររបស់អ្នកហើយនោះ អ្នកអាចមានពេលគិតគូរពីសក្តានុពលដែលខ្លួនមាន និងគិតគូរពីការជួយអ្នកដទៃ។

ការនិវត្តន៍ៈ អ្នកពុំចាំបាច់ចាំរហូតដល់ក្លាយខ្លួនជាសេដ្ឋី ទើបអាចចូលនិវត្តន៍បាននោះទេ។ ពិតណាស់ថា បើសិនជាអ្នកសន្សំប្រាក់ប្រមាណជា២៥% នៃចំណូលរបស់អ្នក ហើយយកប្រាក់នោះទៅវិនិយោគឱ្យបានប្រិតប្រៀនបំផុតនោះ អ្នកនឹងអាចចូលនិវត្តន៍បានហើយ ព្រោះថាអ្នកអាចទទួលបានចំណូលមកវិញសរុបយ៉ាងហោចណាស់ក៏៥០% នៃចំណូលបច្ចុប្បន្ននេះដែរ។ ប្រជាជនអាមេរិកជាងពាក់កណ្តាលសន្សំប្រាក់ពុំទាំងបាន១០០០០ដុល្លារ (មួយម៉ឺនដុល្លារ)ផងសម្រាប់ការចូលនិវត្តន៍របស់ខ្លួន។ ពួកគេពុំមានផែនការម៉ត់ចត់ណាមួយដើម្បីគ្រប់គ្រងប្រាក់កាសបែបនេះឡើយ។ ប៉ុន្តែឥឡូវនេះអ្នកខុសពីគេ គឺអ្នកមានគោលដៅថវិកាសម្រាប់ខ្លួនឯងពិតប្រាកដ គឺធ្វើយ៉ាងណាចូលនិវត្តន៍ឱ្យឆាប់បាន។

ចូរពិចារណាពីជំរើសនេះ បន្ទាប់ពីការសន្សំចំណូលរបស់អ្នកប្រមាណជា២០%  បានរយៈពេល២៥ឆ្នាំមក ពេលនោះអ្នកជ្រើសរើសបានហើយថា តើត្រូវធ្វើការបន្តទៅទៀត ឬក៏ត្រូវចូលនិវត្តន៍។

ចូរពិចារណាជំរើសនេះមួយទៀត តើអ្នកអាចរកចំណូលបានប្រមាណជា២០% បន្ថែមលើចំណូលប្រចាំថ្ងៃទៀតឬទេ ប្រសិនបើអ្នកត្រូវធ្វើការដល់ទៅ១០ម៉ោងជាជាងតែ៨ម៉ោងក្នុងមួយថ្ងៃ ឬក៏៦ថ្ងៃ ក្នុង១សប្តាហ៍ ជាជាងតែ៥ថ្ងៃនោះ?

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៥៦ ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.