ចាប់អារម្មណ៍លើការព្រមានបង្ការ

ប្រយ័ត្នភ្លើងឆក់ ចូរប្រើមួកការពារ ផ្លូវនៅខាងមុខ

អ្នកពិតជាប្រាថ្នាចង់បានភាពអមតៈ ដែលគ្មានអ្វីមកបៀតបៀនបានឡើយ។ ប៉ុន្តែគួរឱ្យសោកស្តាយ គឺវាមិនអាចទៅរួចឡើយ។ អ្នកគឺជាមនុស្ស ដូចនេះរាងកាយរបស់អ្នកអាចទទួលគ្រោះថ្នាក់ និងការឈឺចាប់ប្រសិនបើអ្នកមិនព្យាយាមជៀសវាង និងប្រុងប្រយ័ត្នការពារសុវត្ថិភាពខ្លួនឯងឱ្យបានជាពិសេសទេនោះ។ គ្រោះថ្នាក់ផ្សេងៗអាចកើតឡើងបាន សូម្បីតែអ្នកប្រុងប្រយ័ត្នខ្ពស់ហើយក្តី។ ប៉ុន្តែយ៉ាងណាក្តី ជាញឹកញាប់យើងតែងតែទទួលបានការព្រមានឱ្យដឹងជាមុននូវឧបទ្ទវហេតុភាគច្រើន។ មនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ តែងឱ្យតម្លៃចំពោះការព្រមានជាមុនបែបនេះខ្លាំងណាស់។

មានពេលខ្លះ អ្នកអាចភ្លេចខ្លួន ជ្រុលចងសម្ព័ន្ធភាពជាមួយក្រុមមនុស្សដែលពុំមានគំនិតគិតអំពីការការពារសូម្បីតែសុវត្ថិភាពរបស់ខ្លួនគេ។ ដូច្នេះ ចូរក្លាហានឡើង ហើយហ៊ាននិយាយសុំដកខ្លួនពីពួកគេភ្លាម ហើយទុកឱ្យពួកគេធ្វើអ្វីដែលពួកគេចង់ធ្វើទៅចុះ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៨៤ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.