ចង់ចេះត្រូវរៀន

កូនអើយខំរៀនទាន់មានឱកាស
កុំចាំដល់ចាស់ជរាសក់ស្កូវ
រៀនតាំងពីខុសរហូតដល់ត្រូវ
បដិបត្តិជាផ្លូវនាំទៅរកសុខ។
កូនអើយខំរៀនទូន្មានខ្លួនឯង
រៀនទាន់នៅក្មេងខំស្រវាទុក
ចំណេះវិជ្ជាជំនាញគ្រប់មុខ
ចំណាយលើទុក្ខទើបសុខប្រាកដ។
កូនអើយរឿងរៀនមានច្រើនប្រភេទ
រៀនយល់ពីហេតុយល់បែបយល់បទ
បើកូនបានរៀនច្បាស់មានមិនខ្សត់
វិជ្ជាប្រាកដនាំកូនភ្លឺស្វាង។

Leave a Reply

Your email address will not be published.