គោរពនិងការពារគ្នាទៅវិញទៅមក

តើមានអ្នកណាជួយក្មេងៗមិនទាន់ដឹងក្តី អ្នកជាប់ចោទ អ្នកមានវិបត្តិ អ្នកដែលទទួលរងគ្រោះដោយឧបត្តវហេតុអ្វីមួយនោះទេ? គ្មានអ្នកណាក្រៅពីអ្នកទាំងអស់គ្នាដែលជាមនុស្សដូចគ្នានេះឯងនោះទេ។ ពិតហើយ យើងគួរជួយការពារសិទ្ធមនុស្សចាស់ មនុស្សកំព្រាឯកោគ្មានផ្ទះសំបែង មនុស្សដែលរងនូវការវាយធ្វើបាបទាំងផ្លូវចិត្ត និងផ្លូវកាយ។ គុណធម៌ និងសីលធម៌ដែលយើងមាន តម្រូវឱ្យយើងចែករំលែកពេលវេលា សម្បត្តិ និងចំណេះដឹង។

សេចក្តីសុខអ្នកណាក៏បានដែរ ចំណែកឯភាពខ្ជិលច្រអូសវិញនឹងស្តែងចេញនៅពេលដែលអ្នកមិនធ្វើអ្វីសោះនោះ។ ប្រសិនបើយើងពុំជួយគ្នាទៅវិញទៅមកនោះទេ មានន័យថាយើងកំពុងតែធ្វើឱ្យខ្លួនឯងទទួលនូវសភាពដូចគ្នានឹងអ្នកដែលអ្នកមិនបានជួយនោះដែរ។ យើងបានឈានចូលដល់សតវត្សទី២១ទៅហើយ តើយើងបានគិតរិះរកជម្រើសជំនួយប៉ុន្មានរួចហើយមុនពេលដែលយើងឈប់ជួយជីវិតមនុស្សម្នាក់? តើយើងអាចជួយដោះស្រាយបញ្ហាជីវិតគ្នាទៅវិញទៅមកឱ្យរួចអស់បានទេ? តើយើងមានពេលវេលា ទេពកោសល្យ ទ្រព្យធន សេចក្តីស្រឡាញ់ និងសេចក្តីអាណិតអាសូរគ្រប់គ្រាន់ក្នុងការជួយគ្នាឱ្យបានសម្រេច និងឱ្យបានគ្រប់ពេលវេលាដែរឬទេ?

មនុស្សដែលខ្លាំង និងក្លាហានគួរជួយការពារមនុស្សដែលពុំអាចធ្វើយ៉ាងនេះបាន។ នេះហើយគឺជាចរិតរបស់អ្នកដឹកនាំ។ បុគ្គលិកលក្ខណៈបែបនេះហើយ ដែកជួយការពារសេចក្តីថ្លៃថ្នូរ និងសិទ្ធមនុស្ស។ អ្នកកំពុងតែឈានឆ្ពោះទៅរកឧត្តមភាពបែបនេះហើយ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៩៥ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.