គោរពកងទ័ព

នៅពេលដែលយើងកំពុងធ្វើការដើម្បីស្វែងរកសន្តិភាពឱ្យពិភពលោកនេះ ហើយបានប្តេជ្ញាថានឹងស្វែងរកដំណោះស្រាយបញ្ហាដោយគ្មានហឹង្សានោះ ហើយយើងក៏ត្រូវតែទទួលស្គាល់ដែរថាសេរីភាពដែលបានមកគឺជាផលដ៏ស្រស់ៗ និងដោយផ្ទាល់ពីយុវជន និងយុវនារីក្លាហានដែលបំរើក្នុងជួរកងទ័ព។ យើងត្រូវចងចាំថា បើពុំមានកងទ័ពដ៏ក្លាហានទាំងនេះទេ យើងក៏ពុំមានសេរីភាពនេះដែរ។ ហេតុដូចនេះហើយ យើងត្រូវតែផ្តល់ការគាំទ្រ និងឧបត្ថម្ភ លើកស្ទួយកិត្តិយសរបស់កងទ័ព។

ឥឡូវនេះយើងអាចធ្វើអ្វីៗបានច្រើនតាមចិត្តប្រាថ្នាហើយ។ នៅគ្រប់ទិសទីទាំងអស់មានរូបសំណាក និងរូបថតនៃបុព្វបុរសដែលបានការពារសេរីភាពឱ្យយើងគ្រប់ៗគ្នា។ បើទោះជាពួកគេបានលាចាកលោកទៅគ្មានថ្ងៃនឹងវិលមកវិញក៏ពិតមែន តែពួកគេបានលាចាកទៅក្នុងនាមជាវីរបុរសដើម្បីពួកយើងទាំងអស់គ្នា។

អាស្រ័យហេតុនេះ ហេតុអ្វីក៏យើងបណ្តោយឱ្យអនុស្សាវរីយ៍ដ៏មានតម្លៃរបស់គេទាំងនេះរសាត់ទៅបាត់ដោយគ្មានកិត្តិយសអ្វីសោះនោះឡើយ? ហេតុអ្វីបានជាយើងមិនចងក្រងប្រវត្តិក្លាហានរបស់ពួកគេ ហើយបង្ហាត់បង្ហាញដល់ក្មេងៗជំនាន់ក្រោយឱ្យបានដឹងផងទៅ? តើអ្នកអាចលើកផ្លាកឈ្មោះវីរបុរសក្នុងប្រទេសរបស់អ្នកដើម្បីស្តាកិត្តិនាមរបសើពួកគាត់បានដែរឬទេ?

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៩៣ដោយៈ ជុំ សមវាសនា)

 

Leave a Reply

Your email address will not be published.