គាំពារពិភពលោក

ពួកយើងទាំងអស់គ្នាមានកាតព្វកិច្ចការពារពិភពលោកនេះ ដើម្បីមនុស្សជំនាន់ក្រោយៗរបស់យើង។ ការការពារខ្យល់បរិសុទ្ធ ទឹកស្អាត ព្រៃឈើ ឧទ្យានជាតិ និងការអភិរក្សធនធានធម្មជាតិគឺជាកាតព្វកិច្ចរបស់យើងគ្រប់ៗគ្នា។ មនុស្សត្រូវការធនធានទាំងនេះជាទីបំផុត។ ពួកយើងម្នាក់ៗត្រូវទទួលភារកិច្ចនេះ ហើយធ្វើអ្វីៗដែលខ្លួនអាចធ្វើបានដើម្បីគាំពារធនធានទាំងនេះឱ្យបានល្អ។ យើងអាចជាអ្នកផ្តល់ការគាំពារយ៉ាងសកម្មជាងគេ។ យើងអាចជួយរើសសំរាមតាមផ្លូវ និងសួនច្បារដោយមិនបាច់ខ្វល់ថាអ្នកណាជាអ្នកចោលវាឡើយ។ យើងអាចជួយសន្សំសំចៃធនធានដោយស្វែងយល់អំពីធនធានណាដែលអាចប្រើប្រាស់ឡើងវិញបានម្តងទៀត។ យើងអាចជួយដាំដើមឈើ មនុស្សដទៃទៀតនឹងមើលឃើញគំរូរបស់អ្នក។ អ្នកដែលមានចំណេះដឹងដ៏ខ្ពង់ខ្ពស់ និងឪពុកម្តាយនានាគួររួបរួមបង្ហាត់បង្ហាញដល់មនុស្សជំនាន់ក្រោយអំពីអ្វីដែលហៅថាបរិស្ថាន និងសារសំខាន់នៃការអភិរក្សបរិស្ថានដែលក្នុងនោះគួររួមបញ្ចូលទាំងការអនុវត្តន៍ជាក់ស្តែងផង។ ចូរថ្នាក់ថ្នមពិភពលោកយើងនេះឱ្យដូចជាការថ្នាក់ថ្នមខ្លួនឯងដែរ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៩៤ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.