កុំចំណាយពេលជាមួយមនុស្សអវិជ្ជមាន

ក្នុងមួយជាតិនេះអ្នកមានជីវិតតែមួយទេ ហើយអ្នកពិតជាចង់ដឹកនាំជីវិតនេះប្រកបទៅដោយសុភមង្គល និងមានន័យបំផុតជាមិនខាន។ អ្នកពុំមានពេលឯណា នឹងចំណាយជាមួយមនុស្សអវិជ្ជាមានឡើយ។ ពួកមនុស្សអវិជ្ជមានអាចធ្វើឱ្យអ្នកបាត់បង់ទឹកចិត្ត ពេលវេលា និងថាម ពល ។ ពួកមនុស្សអវិជ្ជមានទាំងនេះ ឱ្យតែឃើញមនុស្សណាដែលងាយនឹងរំខានក៏តម្រង់មកចូលភ្លាមហើយមិនឱ្យអ្នកដើរចេញបានងាយៗឡើយ។ ពួកគេមើលទៅហាក់ដូចជាមានទឹកចិត្តចង់ជួយដោះស្រាយបញ្ហាខ្លាំងណាស់ ប៉ុន្តែបញ្ហារបស់ពួកគេភាគច្រើនមិនសូវជាមានសារៈសំខាន់ប៉ុន្មានឡើយ។ ពួកគេជាមនុស្សរកកំហុសចោទប្រកាន់អ្នកដទៃក្នុងន័យឱ្យគេមើលឃើញពីគុណសម្បត្តិរបស់ខ្លួន ឬលុបលាងកំហុសរបស់ខ្លួនតែប៉ុណ្ណោះឯង។ ពួកនេះជាមនុស្សអវិជ្ជមានដោយសារតែថាពួកគេពុំចេះគ្រប់គ្រងសុភមង្គលខ្លួនសោះឡើយហើយថែមទាំងទុកឱ្យអ្នកដទៃជាអ្នកគ្រប់គ្រងជំនួសទៀតផង។

តែទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវប្រកាន់ចរិតសុភាពរាបសា និងលើកទឹកចិត្តចំពោះពួកមនុស្សបែបនេះ។ អ្នកអាចនៅមានចិត្តអាណិតពួកគាត់ តែក៏នៅតែហ៊ានដើរចេញពីពួកគាត់ដែរ។ អ្នកណាៗក៏មានបញ្ហាដែរ ប៉ុន្តែគ្រប់គ្នាមិនទុកឱ្យបញ្ហានោះមកបន្ទន់ជំហរដ៏រឹងមាំរបស់ពួកគេបានឡើយ។ អ្នកអាចជួយពួកគេបណ្តោះអាសន្ន ប៉ុន្តែដាច់ខាតមិនមែនជាអចិន្រ្តៃយ៍ឡើយ។ ដាច់ខាតមិនគួរលះបង់ជីវិតរបស់ខ្លួនដើម្បីជួយដោះស្រាយបញ្ហាអ្នកដទៃ ជាពិសេសគឺពពួកមនុស្សបែបនេះឡើយ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៥២ ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.