កិច្ចប្រជុំបង្កើតសមាសភាពគណៈកម្មការនាយក និងប្រធានបណ្តាការិយាល័យ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ថ្ងៃទី០៨ ខែវិច្ឆិកា​ ឆ្នាំ២០១៥

សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជា-ក្រោម នៅថ្ងៃ១២ រោច ខែអស្សុជ ឆ្នាំ២៥៥៩ ត្រូវនិងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅការិយាល័យកណ្តាលនៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជា ក្រោម បានបើកកិច្ចប្រជុំមួយដើម្បីបង្កើតសមាស ភាពគណៈកម្មការនាយក និងប្រធានបណ្តា        ការិយាល័យនីមួយៗ សម្រាប់អាណត្តិទី៥ ក្រោមអធិបតីភាពព្រះប្រធាន ភិក្ខុ សឺន សុផារិន្ទ។ សមាសភាពចូលរួមមាន ក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកា មានប្រមាណ១៩អង្គ/រូប។

កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងរលូន តាមរបៀបវារៈ ដែលបានរៀបចំទុក គឺប្រកាសបើកកម្មវិធីដោយ ភិក្ខុ ត្រឹង ដង និងសម្របសម្រួលកម្មវិធីដោយ ភិក្ខុ សោណ ធារី។

បន្ទាប់មកព្រះប្រធាន បានប្រកាសជ្រើសរើសឈ្មោះបេក្ខជន ដើម្បីតែងតាំងតួនាទីជា       គណៈកម្មការនាយក និងប្រធានបណ្តាការិយា-    ល័យនីមួយៗ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ទៅតាមសមត្ថភាពដែលបានគ្រោងទុកជាស្រេចគឺ ៖

ប្រកាសតែងតាំងគណៈកម្មការនាយក

មានចំនួន​ ៥ អង្គ/រូប

១. ប្រកាសតែងតាំង ភិក្ខុ ត្រឹង ដង ជា          អនុប្រធានទីមួយ

២. ប្រកាសតែងតាំង ភិក្ខុ ឌឿង វិជ័យ ជាអនុប្រធានទីពីរ

៣. ប្រកាសតែងតាំង ភិក្ខុ សោណ ធារី ជាអគ្គលេខាធិការ

៤. ប្រកាសតែងតាំង ភិក្ខុ ថាច់ ស្នាល ជាហេរញ្ញិក

៥. លោក ស៊ី ស័ក្តិបូរិន ជាលេខាធិការ

        បន្ទាប់មកបានប្រកាសតែងតាំង

        ប្រធាការិយាល័យចំនួន ៦ ទៀតគឺ ៖

១. ប្រកាសតែងតាំង ភិក្ខុ ថាច់ ភឿង ជាប្រធានការិយាល័យសិក្សាធិការ

២. ប្រកាសតែងតាំង ភិក្ខុ យឿន សុខយ៉ឹង ជាប្រធានការិយាល័យសង្គមកិច្ច

៣. ប្រកាសតែងតាំង ភិក្ខុ រិន្ទ ភិរម្យ ជាប្រធានការិយាល័យវប្បធម៌

៤. ប្រកាសតែងតាំង ភិក្ខុ ហួង សាយណ្ហ ជាប្រធានការិយាល័យស្ថិតិ

៥. ប្រកាសតែងតាំង ភិក្ខុ ថាច់ សាង ជាប្រធានការិយាល័យសន្តិសុខ

៦. ប្រកាសតែងតាំង ភិក្ខុ សង សាហ្មន ជាមួយនិងលោក ថើស ចន្ទ្រា ជាសហប្រធានការិយាល័យទ្រទ្រង់។

អង្គប្រជុំទាំងមូលក៏បានឯកភាពតាមការសម្រេចរបស់ព្រះប្រធាន ក្នុងនោះអតិតព្រះ-ប្រធាន យឿង តារា, ព្រះអនុប្រធានទីមួយ ភិក្ខុ ពេជ្រ ប៊ុនថន, ព្រះអគ្គលេខាធិកា ភិក្ខុ កៀង សនប្រសិទ្ធិ, លោកគ្រូ គីម សីហា, លោក សួគ៌ វិបុល, លោក ថើស ចន្ទ្រា ក៏បានចូលរួមឱ្យយោបល់ល្អៗមួយចំនួន ដើម្បីជាមាគ៌ាមួយសម្រាប់ដឹកនាំនូវសមាគមមួយនេះឱ្យប្រព្រឹត្តទៅមានការរីកចម្រើន ក្នុងការជួយអភិវឌ្ឍន៍នូវធនធានមនុស្សឱ្យកាន់តែច្រើនឡើង។ ហើយគណៈកម្មការនាយក និងប្រធានបណ្តាការិយាល័យនីមួយៗ ដែលទើបនឹងតែងតាំងថ្មី បានធ្វើការចំណាប់អារម្មណ៍ និងបានប្តេជ្ញាចិត្តបំពេញកិច្ចការទាំងឡាយ គឺខិតខំបំពេញឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន។

ចុងក្រោយព្រះប្រធាន បានធ្វើការបូកសរុបលទ្ធផល សូត្រជយន្តោ និងឧទ្ទិសភាគផលជូនដល់ ព្រះវិញ្ញាណក្ខន្ធ វិញ្ញាណក្ខន្ធនៃបុព្វបុរសខ្មែរគ្រប់ជំនាន់ រួចប្រកាសបិទអង្គប្រជុំនៅវេលាម៉ោង ៤:១៥ នាទី រសៀល។

ដោយៈ ភិក្ខុ. ឥន្ទជោតោ

 

 

Leave a Reply

Your email address will not be published.