ការប្រណិប័តន៍

អ្នកណាក៏ដឹងដែរថា អ្នកដែលអាចជួយប្រទេសមួយឱ្យបានថ្កុំថ្កើងបាន  គឺជាមនុស្សមិនមែនសត្វនេះទេ។ ហើយនៅក្នុងប្រទេសនីមួយៗ មនុស្សដែលមានទឹកចិត្តក្លាហាន និងករុណា តែមានឆន្ទៈខ្ពស់ចំពោះការទទួលយកនូវកាតព្វកិច្ចដ៏លំបាកៗ ជាពិសេសគឺការដឹកនាំ ការស្វែងរកចំណេះដឹង ការប្រតិបត្តិច្បាប់រដ្ឋអំណាច ការគាំពារសុខភាព ការការពារ និងទប់ទល់នឹងគ្រោះថ្នាក់ធម្មជាតិ និងសិទ្ធិមនុស្ស។ ប្រសិនបើអ្នកប្រតិបត្តិ “គោលការណ៍សកម្ម” ឱ្យបានខ្ជាប់ខ្ជួននោះ អ្នកនឹងក្លាយទៅជាមនុស្សម្នាក់ក្នុងចំណោមមនុស្សខាងលើ។ បើទោះជាមានតែអ្នកម្នាក់ឯងប៉ុណ្ណោះ ដែលប្រតបត្តិតាម “គោលការណ៍សកម្ម” ក៏ពុំមានមូលហេតុអ្វីដែលជំរុញឱ្យអ្នករាថយនោះដែរ។ ផ្ទុយទៅវិញ អ្នកនឹងក្លាយទៅជាមនុស្សគំរូមួយរូបដ៏ឆ្នើម និងលេចធ្លោជាងគេ។ ជំហរគុណធម៌ និងសីលធម៌ដ៏រឹងមាំរបស់អ្នកនឹងក្លាយជាសញ្ញានៃការផ្តល់កម្លាំងចិត្តដល់មនុស្សទាំងឡាយ ដែលកំពុងតែប្រឈមមុខនឹងឧបស័គ្គ។

នេះគឺជាផ្លូវឆ្ពោះទៅរកការប្រណិប័តន៍ “គោលការណ៍សកម្ម” ដែលបង្ហាញអ្នកឱ្យឃើញកាន់តែច្បាស់នូវវិថីឆ្ពោះទៅរកសន្តិភាព និងវឌ្ឍនៈភាពពេញមួយជីវិតរបស់អ្នក ឬក៏លើសពីនេះទៅទៀត។ តែចូរកុំភ្លេចចែករំលែកចំណេះនេះឱ្យអ្នកដទៃផង។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី១០០ដោយៈ ជុំ សមវាសនា)

 

Leave a Reply

Your email address will not be published.